We TV Cambodia

ស៊ូរាប់មនុស្សសម្ដីអាក្រក់ តែចិត្តល្អ ប្រសើរជាងមនុស្សសម្ដីល្អ​ តែចិត្តគំនិតក្លែងក្លាយ

ស៊ូរាប់មនុស្សសម្ដីអាក្រក់ តែចិត្តល្អ ប្រសើរជាងមនុស្សសម្ដីល្អ​ តែចិត្តគំនិតក្លែងក្លាយ

​នៅសង្គមបច្ចុប្បន្ន ​​គឺ​សំបូរទៅ​ដោយ ​មនុស្ស​ជា​ច្រើន​​សណ្ដាន​ និង ច្រើន​ប្រភេទខុសៗគ្នា។  ដូច្នេះ​ហើយ​មុនសម្រេចនឹង​រាប់​អាន ​នរណាម្នាក់​​ត្រូវ​តែ​ចេះ​សង្កេត ​និង​ប្រុង​ប្រយ័ត្ន ​ព្រោះ​យើង​មិន​អាច​មើល​ឃើញ​ពីចិត្ត​គំនិត​​គេ​មកលើ​យើង ​បាន​នោះឡើយ។ ការ​រាប់​អាន​មនុស្ស ​ដែលនៅ​ក្បែរ​ខ្លួន​គឺពិត​ជារឿង ​ដែល​​សំខាន់​រាប់អាន​ចំមនុស្ស​ល្អពិត​ ​គេ​នឹង​អូស​អ្នក​ទៅកាន់ ​ផ្លូវ​ជោគជ័យជាមួយគ្នា​ ​តែ​ប្រសិនបើ​អ្នក​​រាប់​អានចំ​មនុស្ស​មាន​ពិស​វិញ​នោះ​​​ក៏​អាច​អូសទាញ​អ្នក​​ឲ្យ​ធ្លាក់​ទៅ​កាន់ សេចក្តី​វិនាស បានដូចគ្នា​។ រាប់​អាន​មនុស្ស​កុំ​មើល​តែសំបក​ខាងក្រៅ ​ឃើញ​គេ​​សម្តី​ល្អ ផ្អែម ក៏យល់​ថា​គេ​ជា មនុស្ស​ល្អ ត្រូវ​​មើល​លើ​កាលៈទេសៈលំបាក ​អ្នក​ណា​ដែល​នៅក្បែរ និង​ជួយ​​អ្នក​។

​ សូរ​ថា​អ្នក​ណា​​ដែល​មិន​ចូលចិត្ត ​ស្តាប់​សំដី​ល្អ បញ្ជូរ លើកសរសើរ​ ព្រោះ​នៅ​ពេល​ដែល ​ស្តាប់​សំដី​ទាំងនោះ​ហើយ​នឹង​ធ្វើ​ឲ្យ​យើង​​សប្បាយ រំភើប​ ជាដើម​។ មិន​ខុស​នោះទេ ព្រោះ​មនុស្ស​បែបនេះ ​ក៏​អាច​ជា​កត្តាដែល​ជួយ​ជម្រុញ​ឲ្យ​អ្នក​បន្ត​ទៅ​មុខ​ នៅពេល​ដែល​បាន ​ស្តាប់​សម្តី​របស់​ពួកគេ តែ​កុំ​ព្យាយាម ​សេពគប់​មនុស្ស​ជំពូក​នេះ​មក​ដាក់​ក្បែរខ្លួន​ច្រើន​ពេក ​ត្រូវ​ចាំ​ថា​ជីវិត​អ្នកនឹង​គ្មាន​ថ្ងៃ ​រីកចម្រើន​ទៅមុខនោះទេ  ប្រសិន​បើ​ជុំវិញខ្លួន​អ្នក ​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ជំពូកបែបវាយ​អែប​ស៊ីអប​ច្រើននោះ​។

ព្រោះ​មនុស្ស​ទាំងអស់​នោះ នឹង​មិន​លើក​យក​ចំណុច ​អាក្រក់​ឬខ្វះ​ខាត​មកនិយាយ​ប្រាប់​អ្នក​នោះទេ ក៏ព្រោះ​តែ​គេ​មិន​ចង់​ឃើញ ​អ្នក​មាន​ការ​រីក​ចម្រើន ឬជោគជ័យ​​ខ្លាំង​ជា​ងគេ តែ​ខាងក្រោយ​ខ្នង ពួកគេ​នឹង​និយាយ​អាក្រក់ ​ពីអ្នកទៅ​ប្រាប់​អ្នក​ដទៃទៀត។ ពួកគេ​តែងតែ​លើក​សរសើរ តែ​ចំណុច​ល្អៗ​​របស់​អ្នក​ រហូត​ធ្វើ​ឲ្យ​អ្នក​ភ្លេច ​អភិវឌ្ឍន៍​ខ្លួន​ឯង​បន្ត​ទៀត​។ ពួកគេសម្តែង​ថា​ពួកគេ​ល្អ​ ​ខ្វាយខ្វល់ពី​អ្នក​ បារម្ភពីអ្នក​ ​ព្យាយាមចង់​ដឹង​ពីសុខទុក្ខអ្នក តែ​ធាតុ​ពិត​គឺ​រង​ចាំ​ឳកាសល្អ ​ចាក់​អ្នក​ពីក្រោយ​ខ្នង នៅពេល​ដែល​អ្នក​ធ្លាក់ ​ដល់​បាត់​ហើយ អ្នក​ក៏​អស់​តម្លៃ​ សម្រាប់​គេ ដូច្នេះគ្មានហេតុផល ​ដែល​គេ​នៅ​បន្ត ​រាប់​អាន​អ្នក​ទៀត​នោះទេ​។

ដោយ​ឡែក​ខុស​ពី មនុស្ស​សម្តី​អាក្រក់ ឃើញ​ខុស​ថា​ខុស ល្អ​ថា​ល្អ ត្រូវ​ស្តី​ថា​ឲ្យ ​ក៏​ថា​ភ្លាមៗកែតម្រូវ ​នៅ​នឹង​មុខព្រោះ​ចង់​ឲ្យ​អ្នក​បាន​ល្អ​ប្រសើ​រ ​មិន​ទុក​យក​ទៅ​និយាយ​ដើម​ អ្នក​ពី​ក្រោយ​ខ្នង​ឡើយ​។ ដូច្នេះ​ហើយ​ទើប​បាន​ជា ​មនុស្ស​ជំពូកនេះ​ច្រើន​តែ ​គេ​មិន​សូវ​ចូល​ចិត្ត ភាគច្រើន​យល់​ថា​ជា​មនុស្ស ​ដែល​គួរ​ឲ្យ​ស្អប់ ​ព្រោះ​មិន​ចេះ​លាក់​ចរឹកពុតត្បុត​ ដូចមនុស្ស​ល្អ​តែ​ខាងក្រៅ​តែ​​រលួយខាង​ក្នុង។ ក៏ប៉ុន្តែ​មនុស្សបែបនេះ ​ច្រើន​តែជា​​មនុស្ស​ដែល​មាន​សន្តាន​ចិត្ត​ល្អកក់​ក្តៅ សម្តី​ខាងក្រៅ​ស្តាប់​ទៅ​ត្បិត​តែ មិន​ពិរោះ​ពិសារ​បន្តិចមែន​តែ​ខាងក្នុង ​មិន​អាក្រក់​នោះទេ​។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles