We TV Cambodia

សំណួរចាក់ដោត៖ បើមានអ្នកជម្ងឺ កូរ៉ូណាលើនាវា តើសម្ដេចធ្វើយ៉ាងម៉េច?

សំណួរចាក់ដោត៖ បើមានអ្នកជម្ងឺ កូរ៉ូណាលើនាវា តើសម្ដេចធ្វើយ៉ាងម៉េច?

ព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០២០ សម្រេច ហ៊ុន សែន បានធ្វើដំណើរទៅកាន់ ខេត្ដព្រសីហនុ ដើម្បីទៅទទួលស្វាគមន៍​ និងលើកទឹកចិត្ដ​ដល់អ្នកដំណើរ លើនាវា Westerndam ដែលទើបតែ ទទួលបានការអនុញ្ញាត ចូលចត កំពង់ផែ ក្រោយពេល ដែលដំណើរវែងឆ្ងាយ ស្ទើតែកន្លះខែ មកហើយមិនមាន ប្រទេសណា សម្រេចឲ្យចូលចត នោះទេ។ ក្នុងកំលុងពេលនោះ​សម្ដេច បានលើកយក សំណួរយ៉ាងរសើបមួយ ទាក់ទងទៅនឹង ជម្ងឺកូរ៉ូណា ដោយសម្ដេច បានលើកឡើងប្រាប់ទៅអ្នកកាសែតថា៖​

ចុះបើមាន​ជំងឺកូរ៉ូណានេះ នៅលើនាវា តើកម្ពុជាអនុញ្ញាតឱ្យចូលទេ? សម្ដេចឆ្លើយតបយ៉ាងច្បាស់ថា ប្រសិនបើមានអ្នកជំងឺនេះ នៅលើនាវា សម្ដេចឲ្យចូលយ៉ាងលឿនបំផុត តាមដែលអាចធ្វើទៅបាន។ មូលហេតុនៅត្រង់ថា ប្រសិនបើមានអ្នកជំងឺ​នៅលើនាវានេះ តើយើងទុកឱ្យអ្នកជំងឺទាំងនោះ ស្លាប់នៅលើនាវានេះ បន្ទាប់ទៅសាកសពតើត្រូវទម្លាក់ចោលក្នុងទឹកសមុទ្រ ឬក៏ត្រូវទុកនៅលើនាវា។ នេះគឺជាបញ្ហាដែលត្រូវទទួលខុសត្រូវរបស់​ពិភពលោក ក៏ដូចជាការទទួលខុសត្រូវរបស់យើង ​ក្នុងឋានៈជាសមាជិកនៃសហគមន៍អន្តរជាតិ​ដែលមានការទទួលខុសត្រូវ។ សម្តេច ហ៊ុន សែន បន្តថា ពេលនេះ​ពុំមែនជាពេលដែលយើងត្រូវភ័យខ្លាច និងរើសអើងជាតិសាសន៍នោះទេ តែគឺជាពេលត្រូវរួបរួមសាមគ្គីគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈមនានា ដែលបាននឹង​កំពុងយាយី មិនត្រឹមតែប្រទេសមួយទេ គឺប្រទេសជាច្រើន​បានជួប​ប្រទះរឿងរ៉ាវនេះទៅហើយ។ ថ្ងៃនេះ ប្រសិន​បើសម្ដេច មកទទួលប្រជាពលរដ្ឋនៃបណ្តាប្រទេសរហូតដល់ ៤១សញ្ជាតិនៅទីនេះ បែរជាគ្រោះថ្នាក់ដល់ខ្លួនសម្ដេច វាក៏សក្តិសមនឹងពលីកម្មដែលសម្ដេចធ្វើដើម្បី​មនុស្សជាតិផងដែរ។ តើឱ្យយើងនិយាយពីការគោរពសិទ្ធិមនុស្សអ្វីទៅ បើសិទ្ធិរស់រាន្តមានជីវិត មិនត្រូវបានគោរព​ផងនោះ​​​​​​។

អត្ថបទដោយ៖ Stince

ប្រភព៖ ក្នុងស្រុក

Related Articles