We TV Cambodia

សំណង់នៅទូទាំងប្រទេសមានចំនួន ៤ ៨៨៨ គម្រោង មានទុនវិនិយោគជាង ១១ ពាន់លានដុល្លារ

សំណង់នៅទូទាំងប្រទេសមានចំនួន ៤ ៨៨៨ គម្រោង មានទុនវិនិយោគជាង ១១ ពាន់លានដុល្លារ
រូបភាពឯកសារ

​ភ្នំពេញ​៖​ ​ទិ​ន្ន័​យសំ​ណង់​ទូទាំង​ប្រទេស​កម្ពុជា​ ​មាន​ចំនួន​ ​៤,៨៨៨​ ​គម្រោង​ ​មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​សរុប​ចំនួន​ ​២៣​ ​២៥៧​ ​៤១៤​ ​ម៉ែត្រការ៉េ​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​១១​,​ ​៤៣៧,២៦៧,១៤៥​ ​ដុល្លារ​ ​បើ​ធៀប​នឹង​ឆ្នាំ​ ​២០១៨​ ​មាន​ចំនួន​ ​៣,២៩០​ ​គម្រោង​ ​មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​ចំនួន​ ​១២​ ​៣៧៨​ ​១១៩​ ​ម៉ែត្រការ៉េ​ ​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ ​៥​ ​,​៧៥៥,០៧០​ ​,​១២០​ ​ដុល្លារ​កើនឡើង​ ​៩៨,៧៣​ ​%​ ​។​

​របាយការណ៍​ចុងក្រោយ​របស់ក្រ​សួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​ចុះ​ថ្ងៃទី​ ​១០​ ​ខែមករា​ ​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​ ​បាន​បង្ហាញថា​ ​ក្នុង​នោះ​ ​សមត្ថកិច្ច​ក្រសួង​ ​មាន​ចំនួន​ ​៥០០​ ​គម្រោង​ ​ផ្ទៃក្រឡា​ក​ម្រា៤៣ល​សំណង់​ចំនួន​ ​២០,៣១៨​,​ ​៩៧៣​ ​ម៉ែត្រការ៉េ​ ​តម្លៃ​ប៉ាន​ស្មាន​ទុន​វិនិយោគ​ប្រមាណ​ ​១,០១០,៤៣៣,១១៣,៤៤១​ ​ដុល្លារ​ ​បើ​ធៀប​នឹង​ឆ្នាំ២០១៨​ ​មាន​ចំនួន២៥៧ត​ម្រោ​ង​ ​ផ្ទៃក្រឡា​ ​កម្រាល​សំណង់​ចំនួន១១​ ​០២៩​ ​៣៩៩ម​”​ ​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ៥​ ​២៥៨​ ​១៤៩​ ​៦០៧ដុល្លារ​ ​កើនឡើង៩៨​,​ ​៤២​%​។​

​សម្រាប់​សមត្ថកិច្ច​រដ្ឋបាល​រាជធានី​ ​ខេត្ត​ ​-​ ​មាន​ចំនួន​ ​៤​ ​៣៨៨ត​ម្រោ​ង​ ​ផ្ទៃក្រឡា​កម្រាល​សំណង់​ចំនួន​ ​២​ ​៩៣៨​ ​៤៤១ម៉ែត្រការ៉េ​ ​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ១​ ​០០៤​ ​១៥៣​ ​៧០៥ដុល្លារ​ ​បើ​ធៀប​នឹង​ឆ្នាំ​ ​២០១៨​ ​មាន​ចំនួន​ ​៣​ ​០៣៣គម្រោង​ ​ផ្ទៃក្រឡា​កម្រាល​សំណង់​ចំនួន១៣៤៨​ ​៧២០ម​។​ ​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ៤៩៦​ ​៩២០​ ​៥១៣ដុល្លារ​ ​កើនឡើង​ ​១០២,០៨​%​ ​។​

​គិត​ចាប់ពី​ឆ្នាំ២០០០​ ​ដល់​ឆ្នាំ២០១៩​ ​បាន​ចេញ​លិខិតអនុញ្ញាត​សាងសង់​នៅ​ទូទាំង​ប្រទេស​ចំនួន​ ​៤៨,៤៤៦​ ​គម្រោង​ ​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​ចំនួន១៣៦​ ​៦៦០​ ​០៧០ម៉ែត្រការ៉េ​ ​និង​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​សរុប​ប្រមាណ៥៣,១១៨​ ​៦៩៤​ ​,​១២១​ ​ដុល្លារ​ ​គម្រោង​អ​គារ​ខ្ពស់​ៗ​ចាប់ពី៥ជាន់ឡើង​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន១៧០១អគារ​ ​ក្នុង​នោះ​អ​គារ​ខ្ពស់​ៗ​ ​ចាប់ពី៥ជាន់​ទៅ៩ជាន់​ ​មាន​ចំនួន​ ​៩០២​ ​អគារ​ ​អគារ​ចាប់ពី១០ជាន់​ទៅ១៩ជាន់​ ​មាន​ចំនួន៤៩៣អគារ​ ​អគារ​ចាប់ពី២០ជាន់​ទៅ២៩ជាន់​ ​មាន​ចំនួន១៦៣​ ​អគារ​ ​អគារ​ចាប់ពី៣០ជាន់​ទៅ៣៩ជាន់​ ​មាន​ចំនួន១០១អគារ​ ​អគារ​ចាប់ពី៤០ជាន់ឡើង​ ​មាន​ចំនួន៤២អគារ​។​ ​

ដោយ៖ ឧត្ដម

ប្រភព៖ ក្នុងស្រុក

 

 

Related Articles