We TV Cambodia

សំណង់ខុសច្បាប់១៤កន្លែង នៅខេត្តព្រះស៊ីហនុបានរុះរើចោល

សំណង់ខុសច្បាប់១៤កន្លែង នៅខេត្តព្រះស៊ីហនុបានរុះរើចោល

សំណង់ខុសច្បាប់១៤កន្លែង នៅខេត្តព្រះស៊ីហនុ​ត្រូវ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរុះរើរ​ចោល ខណៈសំណង់ជាង១០០ តម្រូវឱ្យមានការត្រួតពិនិត្យដំណើរការសាងសង់ឡើងវិញ។

លោកសេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ នៃក្រសួងរៀបចំដដែនដី នគរូបនីយកម្មនិងសំណង់បានត្រួតពិនិត្យសំណង់ជាង៥០០ គម្រោងនៅក្នុងខេត្តព្រះសីហនុ។

លោកបានថ្លែងថា “សំណង់ខុសច្បាប់១៤កន្លែង ត្រូវបានបញ្ជារុះរើ និងសំណង់ជាង១០០ទាមទារឱ្យមានពិនិត្យគុណភាព និងត្រូវបានណែនាំ បន្ទាប់ពីគណៈកម្មការត្រួត​ពិនិត្យគុណភាពសំណង់ បានរកឃើញភាពមិនត្រឹមត្រូវបទដ្ឋានសំណង់”។

ដោយឡែក លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ាបានបញ្ជាក់ថា “គ្រប់ការដ្ឋានសាងសង់ នៅពេលមន្ត្រីក្រ​សួងឬមន្ទីរចុះឆែក បើអត់មានច្បាប់សំណង់ទេ ព្រះរាជអាជ្ញាត្រូវចេញដីកាឃាត់ភ្លាម”។

លោកបន្តថា “ជាងនេះទៅទៀត អ្នកសាងសង់ ត្រូវរក្សានូវផែនការ គឺសាងសង់គោរពតាមប្លង់គោល ប្លង់នគររូបនីយកម្ម មិនត្រូវសង់លើផ្លូវ ប្រឡាយទឹក សង់មិនគោរព ទៅតាមបទដ្ឋានបច្ចេកទេស សង់អត់មានវិស្វករ ស្ថាបត្យករ នៅប្រចាំការដ្ឋាននោះទេ”៕

Related Articles