We TV Cambodia

សោកស្ដាយ!! ភូមិវប្បធម៌កម្ពុជា នឹងត្រូវចោលបិទទាំងស្រុងនៅខែក្រោយនេះហើយ

សោកស្ដាយ!! ភូមិវប្បធម៌កម្ពុជា នឹងត្រូវចោលបិទទាំងស្រុងនៅខែក្រោយនេះហើយ

យោងតាមការប្រកាសរបស់ គណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា កាលពីម្សិលមិញ បានឲ្យដឹងថា ភូមិវប្បធម៌កម្ពុជាដែលស្ថិតក្នុងខេត្តសៀមរាប នឹងបិទដំណើរការអាជីវកម្មទាំងស្រុងចាប់ពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះតទៅ។

 

មូលហេតុនៃការបិទដំណើរការអាជីវកម្មទាំងស្រុងនេះ ត្រូវបានគណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា បញ្ជាក់ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើអោយចំនួនភ្ញៀវចូលមកទស្សនាមានការថយចុះយ៉ាងគំហុកក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ។

 

ក្រុមហ៊ុនបានបញ្ជាក់ទៀតថា «យើងបានជួបការលំបាកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងខ្លាំង ពោលគឺក្រុមហ៊ុនមិនអាចផ្គត់ផ្គង់លើការចំណាយនានាជុំវិញដំណើរការអាជីវកម្មបន្តទៀតបានទេ ហើយគណៈគ្រប់គ្រងនៃក្រុមហ៊ុនភូមិវប្បធម៌កម្ពុជា នឹងធ្វើការទូទាត់ប្រាក់សំណងជូនបុគ្គលិកទាំងអស់ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងា។

អត្ថបទដោយ៖ Nevin

Related Articles