We TV Cambodia

សោកស្ដាយ!! ក្រុមហ៊ុនអាកាសចរណ៍មួយនៅកម្ពុជា បានប្រកាសបិទដំណើរការហើយ

សោកស្ដាយ!! ក្រុមហ៊ុនអាកាសចរណ៍មួយនៅកម្ពុជា បានប្រកាសបិទដំណើរការហើយ

វិបត្តិកូវីដ១៩ បានអូសបន្លាយពេលរាប់ខែមកហើយ​ ដែលបានបង្ខំឲ្យអាជីវកម្មជាបរទេសជាច្រើនបានផ្អាកដំណើរការ និងប្រកាសក្ស័យធនជាបន្តបន្ទាប់ ហើយកាលពីម្សិលមិញនេះ ក្រុមហ៊ុនអាកាសចរណ៍មួយនៅកម្ពុជា ក៏បានប្រកាសពីការបញ្ឈប់ដំណើរការរបស់ខ្លួនផងដែរ។

យោងតាមការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Cathay Dragon កាលពីម្សិលមិញបានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួនបានសម្រេចបញ្ឈប់ប្រតិបត្តិការហោះហើរចាប់ពីពេលនេះតទៅហើយ។ ចំពោះមូលហេតុ ក្រុមហ៊ុនបានបញ្ជាក់ថា ដោយសារតែក្រុមហ៊ុន Cathay Pacific Group បានប្រកាសរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនរបស់ខ្លួនឡើងវិញ។

សូមជម្រាបថា ក្រុមហ៊ុន Cathay Dragon ជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Cathay Pacific Group ទាំងអស់ ដែលបានបើកដំណើរការជើងហោះហើររបស់ខ្លួនពីរាជធានីភ្នំពេញទៅកាន់ទីក្រុងហុងកុងអស់រយៈពេលជាយូរឆ្នាំមកហើយ។

អត្ថបទដោយ៖ Nevin

Related Articles