We TV Cambodia

សោកស្ដាយ!! ក្រុមហ៊ុនអាកាសចរណ៍ដំបូងគេក្នុងប្រទេសជប៉ុន បានប្រកាសក្ស័យធនហើយ

សោកស្ដាយ!! ក្រុមហ៊ុនអាកាសចរណ៍ដំបូងគេក្នុងប្រទេសជប៉ុន បានប្រកាសក្ស័យធនហើយ

ក្រុមហ៊ុនអាកាសចរណ៍ AirAsia ក្នុងប្រទេសជប៉ុន បានប្រកាសក្ស័យធនហើយកាលពីថ្ងៃអង្គារម្សិលមិញនេះ បន្ទាប់ពីក្រុមហ៊ុន AirAsia ក្នុងប្រទេសម៉ាឡេស៊ី ដែលជាក្រុមហ៊ុនមេ បានសម្រេចលែងផ្ដល់ជំនួយទៅឲ្យក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post ។

ការប្រកាសក្ស័យធននេះ បានធ្វើឲ្យក្រុមហ៊ុន  AirAsia ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេហើយក្នុងប្រទេសជប៉ុន ដែលបានប្រកាសក្ស័យធនក្នុងកំឡុងវិបត្តិកូវីដ១៩ រួមជាមួយបំណុលជាប់ខ្លួនរហុតដល់ ២១០លានដុល្លារឯណោះ។

ជាមួយគ្នានេះ សំបុត្រដែលអតិថិជនបានកក់រួចជាង ២ម៉ឺននាក់ត្រូវបានលុបចោល ដោយមិនទទួលបានសំណងនោះទេ។ ប៉ុន្តែក្រុមហ៊ុនមេក្នុងប្រទែសម៉ាឡេស៊ី បានប្រាប់ប្រកាសថា ខ្លួននឹង​ផ្ដល់​ជា​ឥណទាន​ដែល​អាច​ប្រើប្រាស់​សម្រាប់​ការហោះហើរ​អន្តរជាតិ ជាមួយ​នឹង​ក្រុមហ៊ុនអាកាសចរណ៍ជាបុត្រ​សម្ព័ន្ធ​ផ្សេងៗទៀត ។

សូមជម្រាបថា ក្រុមហ៊ុន AirAsia ក្នុងប្រទេសជប៉ុន មានបុគ្គលិកប្រមាណ ៣៥០នាក់ ហើយក្នុងនោះ ៣០០នាក់ត្រូវបានបញ្ឈប់ពីការងារ និង ៥០នាក់ផ្សេងទៀតនៅបន្តការងារក្នុងការចាត់ចែងលក់ទ្រព្យ​ក្រុមហ៊ុនដើម្បីសងបំណុល។

អត្ថបទដោយ៖ Nevin

Related Articles