
ដោយៈ ទិន សុខាវុធ
អ្នកឯកទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា
សេវាទូទាត់ប្រាក់តាមទូរស័ព្ទដៃ អាចជួយអោយអ្នកក្រទទួលបាននូសេវាធនាគារបានយ៉ាងងាយស្រួល
នៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងទ្វីបអាស៊ីយើងនេះ។
លោក Shigehiro Shinozaki អ្នកជំនាញផ្នែកខាងផ្តល់ហិរញ្ញប្បទានសំរាប់ក្រុមហ៊ុនឯកជន
ដែលជាសហគ្រាសធុនតូចនិងមធ្យម (SME) បានលើកឡើងថា សេវាទូទាត់ប្រាក់តាមទូរស័ព្ទដៃ
ដោយភ្ជាប់ទៅនឹងទិន្នន័យរបស់ស្ថាប័នហិរញ្ញទាំងឡាយ អាចជួយអោយអ្នកក្រគ្មានសេវាធនាគារ
ទទួលបាននូវសេវានេះបានយ៉ាងងាយស្រួល។
«Mobile money, enabled by data
connectivity, can be a game-changer for the unbanked poor in developing Asia,» នេះជាសំណេររបស់លោក
Shigehiro Shinozaki នៅក្នុងបទវិភាគរបស់លោក
ដែលត្រូវបានចុះផ្សាយនៅលើគេហទំព័ររបស់ ADB កាលពីពេលកន្លងទៅ។
លោកបានអះអាងទៀតថា សេវាទូទាត់ប្រាក់តាមទូរស័ព្ទដៃ
បាននិងកំពុងធ្វើអោយជីវិតរបស់អ្នកក្រឡាយត្រូវបានកែលំអអោយបានកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ជាក់ស្តែង សេវានេះធ្វើអោយអ្នកក្រធ្វើការចំណាយតិចជាងមុន
ជាមួយនឹងល្បឿនលឿនជាងមុន និងប្រកបដោយសុវត្ថិភាពជាងមុន ដោយមិនចាំបាច់ធ្វើដំណើរទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុ
នៅក្នុងតំបន់ដែលពួកគេរស់នៅឡើយ។ បានន័យថា សេវានេះបាននិងកំពុងបង្កើតនូវសង្គមចាយលុយគ្មានក្រដាស់ប្រាក់។
«Mobile money allows the poor to make low-cost,
fast, safe, and easy transactions without going to physical branches, and
encourages a cashless society.»
មួយវិញទៀត យោងតាមតួលេខរបស់ក្រុមហ៊ុន
GSMA នៅក្នុងឆ្នាំ
២០១៦ ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងទ្វីបអាស៊ី បានកើនដល់ចំនួន ២,៧០០
លាននាក់។ ហើយចំនួននេះនឹងកើនដល់ ៣,១០០ នាក់ នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។
យ៉ាងណាម៉ិញ បើយោងតាមតួលេខរបស់ក្រុមហ៊ុន McKinsey & Co. នៅពេលបច្ចុប្បន្ននេះ ចំនួនអ្នកប្រើប្រាស់ទូរស័ព្ទដៃក្នុងការទូទាត់ប្រាក់នៅក្នុងទ្វីបអាស៊ី បានកើនដល់ចំនួនជាង ៧០០ លាននាក់។
ស្រដៀងគ្នានេះដែរ នៅក្នុងបទវិភាគរបស់លោកមួយទៀតមានចំណងជើងថា «Financing agriculture value chains in the digital age» លោក Shigehiro Shinozaki ក៏បានគូសបញ្ជាក់ផងដែរថា សេវាទូរស័ព្ទដៃដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើអោយកសិករតូចតាច(smallholder farmer) អាចទទួលបាននូវទីផ្សារលក់កសិផលរបស់ពួកគេបានថ្លៃ ហើយវាក៏ជាកត្តាធ្វើអោយពួកគេអាចកាត់បន្ថយការចំណាយនៅក្នុងមុខរបររកស៊ីរបស់ពួកគេផងដែរ៕
