សេវាទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល បានក្លាយជាកត្តាក្នុងការជម្រុញវិស័យហិរញ្ញវត្ថុនៅកម្ពុជឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ដោយតាមរបាយការណ៍របស់ធនាគារជាតិបានបង្ហាញពីការដាក់ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
របាយការណ៍ដដែលនោះ បានបង្ហាញទៀតថា គិតមកទលពេលនេះការទូទាត់តាមប្រព័ន្ធឌីជីថលបានធ្វើឡើងក្នុងវិស័យឯកជន ដែលបានផ្ដល់សេវាទូទាត់ប្រាក់ដល់ប្រជាជពលរដ្ឋ ទាំងនៅតាមទីប្រជុំជន និងប្រជាជនទូទៅដែលគ្មានគណនីធនាគារតាមរយៈបណ្ដាញទូសព្ទ និងភ្នាក់ងារជាដើម។
លោក សាយ សូនី អនុប្រធានជាន់ខ្ពស់ និងជាប្រធានគ្រប់គ្រងទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានឲ្យដឹងថា ការទូទាត់តាមប្រព័ន្ធឌីជីថលមានសារៈសំខាន់ណាស់ក្នុងការជម្រុញឲ្យសេវាហិរញ្ញវត្ថុនៅទូទាំងប្រទេស ជាពិសេសគឺតំបន់ជនបទ ដែលអាចឲ្យប្រជាជនដែលពុំគណនីធនាគារ ទទួលបានសេវាហិរញ្ញវត្ថុតាមរយៈចុះឈ្មោះប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល។
យោងតាមស្ថិតិរបស់ធនាគារជាតិ បានឲ្យដឹងថា ចំនួនគណនីអេឡិកត្រូនិកបានកើនឡើង ៦៤ ភាគរយពីឆ្នាំមុនដែលកើនឡើងដល់ ៥,២២ លាននាក់ក្នុងឆ្នាំ ២០១៩ ខណៈចំនួនគណនីបញ្ញើ – សន្សំបានកើនឡើងដល់ ៧,៦២ លានគណីក្នុងរយៈពេលដូចគ្នា។
សូមជម្រាបថា តាមស្ថិតិរបស់ធនាគារជាតិនៃកម្ពុជា ចំនួនគណនីអេឡិចត្រូនិកបានកើនឡើង៦៤% ពីឆ្នាំមុនដែលកើនឡើងដល់ ៥,២២ លាននាក់ក្នុងឆ្នាំ ២០១៩ ខណៈចំនួនគណនីបញ្ញើ និងសន្សំបានកើនឡើងដល់ ៧,៦២ លានគណនីក្នុងរយៈពេលដូចគ្នា។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក