ពិភពលោក៖ ខណះពេលដែលមេរោគកូរ៉ូណាកំពុងវាយលុកពាសពេញពិភពលោកអ្នកជំនាញផ្នែកសេដ្ចកិច្ចនិងទីផ្សារភាគហ៊ុនក្នុងតំបន់អាស៊ីបានលើកឡើងថា សេដ្ឋកិច្ចទីផ្សារភាគហ៊ុនក្នុងតំបន់កំពុងធ្លាក់ចុះខ្លាំងស្របពេលដែលមានអ្នកជំងឺកំពុងឆ្លងចាប់ផ្តើមកើនឡើងហើយ ក្នុងនោះប្រទេសកម្ពុជាក៏កំពុងស្ថិតក្នុងបញ្ហាជ្រួលច្របល់យ៉ាងខ្លាំងនេះដែរ។
នាពេលថ្មីៗពិភពលោកកំពុងមានការព្រួយបារម្ភជុំវិញវីរុស កូរ៉ូណា (រលាកសួត) ដែលមានប្រភពចេញពីប្រទេសចិន ក្នុងទីក្រុង Wuhan។ ក្នុងនោះគេមើលឃើញថា ទីផ្សា
ភាគហ៊ុននៅប្រទេសជប៉ុន គឺមានការខាតបង់ច្រើនជាងគេ ចាប់តាំងតែពីខែសីហា២០១៩មក ដោយសារតែមានការព្រួយបារម្ភពី សង្គ្រាមពាណិជ្ជកម្ម ហើយបច្ចុប្បន្នក៏ត្រូវប្រឈមនឹងបញ្ហាការផ្ទុះឡើងនៃវីរុសកូរ៉ូណាទៀត ពោលនៅថ្ងៃអង្គារនេះ ផ្សារភាគហ៊ុនជប៉ុន បានបន្តធ្លាក់ចុះ ០,៨%ទៀត។ រីឯ ភាគហ៊ុននៅកូរ៉េខាងត្បូង បានធ្លាក់ចុះជាង ៣% ខណៈដែលទីផ្សារហ៊ុនប្រទេសនេះ បានបើកជាថ្មី បន្ទាប់ពីឈប់សម្រាក។ ដោយឡែក ភាគហ៊ុននៅអូស្ត្រាលីវិញ ក៏មិនបង្ហាញពីភាពល្អប្រសើរនោះដែរ។ សម្រាប់ភាគហ៊ុននៅប្រទេសចិនវិញ បានធ្លាក់ចុះជិត ១% នៅថ្ងៃអង្គារនេះ បន្ទាប់ពីមានការធ្លាក់ចុះជិត៦% កាលពីថ្ងៃចន្ទ។
ចំណែកផ្សារហ៊ុនហុងកុងវិញ គ្រោងនឹងបើកឡើងវិញនៅថ្ងៃពុធសប្ដាហ៍នេះបន្ទាប់ពីឈប់សម្រាក់អំឡុងបុណ្យចូលឆ្នាំចិន ខណៈដែលការណែនាំចុងក្រោយពីទីផ្សារចិន គឺត្រូវបើកដំណើរការឡើងវិញកាលពីថ្ងៃចន្ទ។ ទន្ទឹមនឹងនេះ ប្រទេសចិននៅថ្ងៃអង្គារនេះ បានរាយការណ៍អំពីការកើនឡើងបន្ថែមទៀតនៃចំនួនអ្នកស្លាប់ និងឆ្លងមេរោគ កូរ៉ូណា ពោល គិតមកទល់នឹងម៉ោង ១ កន្លះ រសៀលថ្ងៃអង្គារ ទី២៨ មករានេះ បើតាមការរាយការណ៍ ចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណានេះ បានកើនឡើងដល់ ១០៧នាក់ និងចំនួនអ្នកដែលមានផ្ទុកមេរោគនេះ មានរហូតដល់ទៅជាង៤៤០០នាក់។
អ្នកជំនាញសេដ្ឋកិច្ចបានះអាងថា ការថយចុះនៃហានិភ័យនៅក្នុងផ្សារហ៊ុន ទំនងជាមិនប្រសើរឡើងទេ រហូតទាល់តែមានការប្រកាសថា ការរាលដាលនៃវីរុសកូរ៉ូណានេះ គឺត្រូវបានគ្រប់គ្រង។ ប៉ុន្ដែ ឥឡូវនេះ កង្វះព័ត៌មានអវិជ្ជមានអំពីរឿងនេះ ដែលវាទំនងជាធ្វើឲ្យវិនិយោគិន នៅតែមានការការពារខ្លួនកាន់តែខ្លាំង មុនធ្វើការវិនិយោគ។
អ្នកជំនាញបាននិយាយថាកម្ពុជាកំពុងរងហានិភ័យនេះផងដែរដោយការព្រួយបារម្ភគឺភ្ញៀវទេសចរ និងអ្នកវិនិយោគ ក៏ព្រោះថាកម្ពុជាក៏កំពុងរងគ្រោះពីវីរុសប្រភេទកូរ៉ូណានេះដែរ។
បើតាមការគូសបញ្ជាក់របស់ Bloomberg ក្រៅពីតម្លៃភាគហ៊ុនដាំក្បាលចុះ គេសង្កេតឃើញថា តម្លៃប្រេងឆៅក៏បានធ្លាក់ចុះដែរ ជាក់ស្ដែងទីផ្សារប្រេងឆៅដាក់លក់នៅក្នុង West Texas Intermediate បានធ្លាក់ចុះ ០,២% មកនូវតម្លៃ ប្រមាណ៥៣ដុល្លារ ក្នុងមួយបារ៉ែល។
ជាមួយគ្នានេះ តម្លៃមាស ក៏បានធ្លាក់ចុះ ០,២% ដូចទៅនឹងប្រេងឆៅដែរ ដែលមានតម្លៃមកនៅ ជាង ១៥០០ ដុល្លារ ក្នុងមួយអោន៕
ដោយ៖ ឧត្ដម