We TV Cambodia

សេដ្ឋកិច្ចថៃ នឹងមានភាពល្អប្រសើរជាងការប៉ានស្មាន

សេដ្ឋកិច្ចថៃ នឹងមានភាពល្អប្រសើរជាងការប៉ានស្មាន

សម្រួលដោយ៖ រដ្ឋ ​ស្រីពេជ្រ

ថៃ៖ បើយោងតាមការិយាល័យគោលនយោបាយសារពើពន្ធ (FPO) របស់ប្រទេសថៃបានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃអាចនឹងមានភាពល្អប្រសើរជាងការស្មានទុក ហើយនឹងមានការងើបឡើងវិញនូវការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។

បើតាមការលើកឡើងអគ្គនាយកស្តីទីនៃ FPO  លោកស្រី Kulaya Tantitemit បានឱ្យដឹងថា សេដ្ឋកិច្ចថៃគួរតែថយចុះតិចជាង ៧,៧ភាគរយដែលការិយាល័យនេះបានព្យករទុកកាលពីក្នុងខែតុលា ដោយសារតែស្ថានភាពសេដ្ឋកិច្ចកំពុងមានភាពប្រសើរឡើងដូចដែលបានបង្ហាញដោយផលិតផលក្នុងស្រុកសរុបនៅក្នុងត្រីមាសទី ៣។

លោកស្រីបន្តថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃបានធ្លាក់ចុះ ៦,៤ភាគរយនៅក្នុងត្រីមាសទី ៣ បន្ទាប់ពីការធ្លាក់ចុះ ១,៨ភាគរយ និងការធ្លាក់ចុះ ១២,១ភាគរយនៅក្នុងត្រីមាសទី ១ និងទី ២ ។ បន្ទាប់ពីការកែតម្រូវតាមរដូវកាល សេដ្ឋកិច្ចបានកើនឡើង ៦,៥ភាគរយពីមួយត្រីមាសទៅមួយត្រីមាសនៅក្នុងរយៈពេលចាប់ពីខែកក្កដាដល់ខែកញ្ញា ពីត្រីមាសទី ២ ។ ក្នុងរយៈពេល ៩ខែដំបូង សេដ្ឋកិច្ចបានធ្លាក់ចុះ ៦,៧ភាគរយ។

ជាមួយគ្នានេះដែរ ការធ្វើឱ្យប្រសើរឡើងនេះត្រូវបានគេសន្មតថា ជាការបន្ធូរបន្ថយវិធានការទប់ស្កាត់ និងការរឹតត្បិតការធ្វើដំណើរក្នុងស្រុក រួមជាមួយវិធានការណ៍ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញតាមរយៈការជំរុញសារពើពន្ធ។

ទន្ទឹមនិងនេះ  ការប្រើប្រាស់ក្នុងស្រុក គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសថៃនៅក្នុងឆ្នាំនេះ ខណៈដែលការនាំចេញមានការធ្លាក់ចុះដោយសារការរីករាលដាលខ្លាំងនៃជំងឺរាតត្បាត។ ហើយក្រុមប្រឹក្សាជាតិអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម (NESDC) បានព្យាករថា សេដ្ឋកិច្ចថៃនឹងកើនឡើងដល់ ៤,៥ភាគរយនៅក្នុងឆ្នាំ ២០២១៕

ប្រភព៖ VNA

 

Related Articles