We TV Cambodia

សេចក្ដីព្រាងច្បាប់ស្ដីពី ការប្រយុទ្ធប្រឆាំងអំពើលាងលុយកខ្វក់ ត្រូវបានអនុម័តកាលពីម្សិលមិញ

សេចក្ដីព្រាងច្បាប់ស្ដីពី ការប្រយុទ្ធប្រឆាំងអំពើលាងលុយកខ្វក់ ត្រូវបានអនុម័តកាលពីម្សិលមិញ

 

សេចក្ដីព្រាងច្បាប់របស់កម្ពុជា ស្ដីពីការប្រយុទ្ធប្រឆាំនឹងការលាងលុយកខ្វក់ ត្រូវបានរដ្ឋាភិបាល​សម្រេច អនុម័តកាលពីថ្ងៃ​សុក្រ​ទី​១៥ ខែ​ឧសភា​នេះ ក្នុងឱកាសជុំនួបប្រជុំពេញអង្គនៃគណៈរដ្ឋមន្ដ្រី ដឹកនាំដោយ សម្ដេច តេជោ ហ៊ុន សែន។

ច្បាប់ស្ដីពី ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់កខ្វក់​ និង​ហិរញ្ញប្បទាន​ភេរវកម្មនេះ ត្រូវបានតាក់តែងឡើង ក្នុងគោលបំណង ជួយទៅដល់អាជ្ញាធរ ក្នុងការប្រយុទ្ធប្រឆាំង​សកម្មភាពនៃការលាងលុយកខ្វក់ និង ភាវរកម្មផ្នែកហិរញ្ញប្បទានផ្សេងៗ ក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីច្បាប់នេះត្រូវបាន អនុម័តដោយគណៈរដ្ឋមន្ដ្រីហើយ និងបញ្ជូនទៅកាន់ រដ្ឋសភាជាតិដើម្បីធ្វើការត្រួតពិនិត្យ។

យោងតាមការបង្ហោះសារ របស់ លោក ផៃ ស៊ីផាន ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​សុក្រ​ទី​ ១៥ ​ខែ​ឧសភា​នេះ​ថា ​ការ​អនុម័ត​ច្បាប់​នេះ​ “ គឺ​មិន​មែនបំពេញ​ចិត្ត​អង្គភាព​ណា​នោះ​ទេ” ​គឺ​ “កម្ពុជា​បាន​អនុវត្ត​ទៅ​លើ​លក្ខខណ្ឌ​ជា​សមាជិក​របស់​ក្រុម​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក​ស្តីពី​ការ​សម្អាត​ប្រាក់” តែ​ប៉ុណ្ណោះ។

ដោយ៖ Stince

ប្រភព៖ ក្នុងស្រុក

Related Articles