We TV Cambodia

សេចក្ដីប្រកាស៖ ត្រូវបិទកន្លែងម៉ាស្សា ស្ប៉ាសុខភាពទាំងអស់ ទូទាំងកម្ពុជា​

សេចក្ដីប្រកាស៖ ត្រូវបិទកន្លែងម៉ាស្សា ស្ប៉ាសុខភាពទាំងអស់ ទូទាំងកម្ពុជា​

យោងតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍បានចេញសេចក្ដីប្រកាស ឲ្យបិទកន្លែង ម៉ាស្សា សុខភាព គ្រប់ទីកន្លែងទាំងអស់ ទូទាំងប្រទេសកម្ពុជា។ សេចក្ដីសម្រេចនេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណង ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល មេរោគ កូវីដ១៩ នៅកម្ពុជា។

គូសបញ្ចាក់ផងដែរថា រដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសបិទ នូវកន្លែងជួបជុំ ជាច្រើនប្រភេទ ជាបន្ដបន្ទាប់ ដែលជាចំនុច នៃភាពងាយឆ្លងនៃមេរោគ កូវីដ១៩ មានដូចជា ការបិទ នូវក្លឹបកម្សាន្ដ រោងកុន ការ៉ាអូខេ កន្លែងហាត់ប្រាណ …នឹងការរៀបចំព្រឹតិការផ្សេងៗដូចជាការប្រគុំតន្ដ្រីតាមសាធារណៈជាដើម ហើយរហូតមកទល់ពេលថ្មីនេះ ក៏សម្រេចបិទនូវកន្លែង ម៉ាស្សា ស្ប៉ា សុខភាពផងដែរ។

ខាងក្រោមគឺជាសេចក្ដីប្រកាសរួម របស់ក្រសួង៖​

ដោយ៖ Stince

Related Articles