We TV Cambodia

សេចក្ដីប្រកាសមុន ៣ខែ ផ្សារឃ្លាំងរំសេវនឹងត្រូវសម្រេចបិទ ជាស្ថាពរ

សេចក្ដីប្រកាសមុន ៣ខែ ផ្សារឃ្លាំងរំសេវនឹងត្រូវសម្រេចបិទ ជាស្ថាពរ

ភ្នំពេញ៖ ថ្មីៗនេះ សេចក្ដីប្រកាសជារួម ជូនទៅដល់អាជីវករទាំងអស់ ដែលបានជួលតួប​ បើកអាជីវកម្មក្នុង ផ្សារឃ្លាំងរំសេវ សូមឲ្យរើអាជីវកម្ម ស្វែងរកទីតាំងថ្មី ខណៈពេលវេលា នៃការកំណត់ គឺនឹងត្រូវបិទ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២០ លោក ខូវ ណារ៉ូ និង លោក ស៊ិន វ៉ាន់នី ដែលជាសមាជិកនៃគណមេធាវី នៃព្រះរាជាណាចក្រកម្ពុជា តំណាងដោយអាណត្តិរបស់ ឧកញ៉ា ស៊ីគង់ ទ្រីវ បានឲ្យដឹងថា ផ្សារឃ្លាំងរំសេវ នឹងត្រូវបិទជាស្ថាពរ សូមឲ្យបងប្អូនអាជីវករទាំងអស់ដែលជួលតូបលក់ដូរនៅក្នុងផ្សារនេះ មេត្ដារើ និង រកទីតាំងថ្មីជាបណ្ដើរៗ ព្រោះផ្សានេះនឹងត្រូវបិទ នៅថ្ងៃទី ៣០ខែ មេសា ឆ្នាំ២០២០ ។

យោងតាមខ្លឹមសារនៃសេចក្ដីប្រកាស បានបញ្ជាក់ឲ្យដឹងថា មូលហេតុនៃការ បិទផ្សារនេះ គឺដើម្បីធ្វើការ អភិវឌ្ឍមជ្ឍមណ្ឌលម៉ុងឌីយ៉ាល់ ឲ្យកាន់តែមានភាពស្រស់ស្អាត និង ទាន់សម័យបន្ថែមទៀត។ បន្ថែមពីនេះ ក៏ដើម្បី រួមចំណែកជាមួយរដ្ឋាភិបាលក្នុងការជួយលើកមុខមាត់ទីក្រុងភ្នំពេញ ឲ្យយកាន់តែមានសោភ័ណភាព ស័ក្តសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។

ខាងក្រោមគឺជា សេចក្ដីប្រកាសរួម ៖

អត្ថបទដោយ៖ Stince

ប្រភព៖ ក្នុងស្រុក

Related Articles