We TV Cambodia

សេចក្ដីប្រកាសពីវិធានការណ៍ការពារ ជំងឺរលាកសួតថ្មី មិនទាន់ស្គាល់អត្តសញ្ញាណ

សេចក្ដីប្រកាសពីវិធានការណ៍ការពារ ជំងឺរលាកសួតថ្មី មិនទាន់ស្គាល់អត្តសញ្ញាណ

ដោយ៖ស្រីពេជ្រ

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី ៩ រំលងអធ្រាតទៅនេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីជូនដំណឹងភ្លាមៗអំពីស្ថានភាពទូទៅនៃជំងឺប្រភេទថ្មី និង វិធានការណ៍ការពារ ជូនដល់ប្រជាពលរដ្ឋខ្មែរ ក្រោយពីមានអ្នកជំងឺនៅប្រទេសចិនចំនួន ៥៩ កំពុងមានជំងឺរលាកសួតដោយសារវីរុសមិនទាន់ស្គាល់អត្តសញ្ញាណនេះ។

ដោយមានការព្រួយបារម្មអំពីការរីករាលដាល និងឆ្លងនៃជំងឺនេះ ក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា បានចេញសេចក្ដីប្រកាស ដោយបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមិនទាន់មានករណីរឆ្លងនៃជំងឺខាងលើនេះទេ ហើយក្រសួងកំពុងតែ​តាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះស្ថានភាពនៃជំងឺនេះ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ឯកឧត្តមសាស្រ្តចារ្យ ម៊ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាស្រ្តថា៖« ខ្ញុំសូមក្រើនរំលឹក ជូនដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លងជំងឺរលាកសួតដែលមិនស្គាល់អត្តសញ្ញាណ ដែលអាចកើតមានជាយថាហេតុ»។
លោកសាស្រ្តចារ្យ បានប្រាប់ពីរបៀបការពារមួយចំនួនដូចជា៖
១) ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជំងឺផ្លូវដង្ហើមស្រួច។

២)លាងដៃឱ្យបានញឹកញាប់(ជាមួយសាប៊ូទឹកស្អាត) ក្រោយប៉ះពាល់អ្នកជំងឺ។

៣) ជៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារគ្រឿងសមុទ្រហូណាន ឬទីផ្សារ ឬកសិដ្ឋានសត្វេស់​ឬសត្វព្រៃ ឬកន្លែងដែលកំពុងមានវីរុស។

៤) ប្រកាន់ភ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូមអាហារឆ្អិនល្អ។

៥)អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់និងច្រមុះ នៅពេលក្អកឬកណ្ដាស់។

៦) ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យដង្ហើម និងរក្សាចម្ងាយច្រើនជាង ១ ម៉ែត្រពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើម។

 

សូមបញ្ជាក់ផងដែរ ទោះបីជាកម្ពុជាមិនទាន់មានករណីជំងឺនេះក្ដី តែក្រសួងបានដាក់ម៉ាស៊ីនស្កេនកំដៅនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រុងព្រះសីហនុ និងសៀមរាប និងស្រាវជ្រាវរកករណីសង្ស័ដោយក្រុមចត្តាឡីស័ក នៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិ  ព្រមទាំងនបានត្រៀមបន្ទប់ដាក់អ្នកជំងឺនៅដាច់ដោយឡែក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាប​ ប្រសិនបើមានករណីមិនប្រក្រតីណាមួយកើតឡើង៕

Related Articles