We TV Cambodia

សៀវភៅពីរក្បាលដែលបានណែនាំដោយលោក Bill Gates

សៀវភៅពីរក្បាលដែលបានណែនាំដោយលោក Bill Gates

លោក Bill Gates ដែលត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីកំពូលម្នាក់នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ និងជា co-founder នៃក្រុមហ៊ុនយក្ស Microsoft។ លោកបានធ្វើការណែនាំសៀវភៅប្រភេទ​ជំនួញចំនួន២ក្បាលជូនដល់មិត្ដភក្ដិ និងអ្នកជំនួញនានាគួរតែអានឥឡូវនេះ។

លោកបានលើកឡើងថា មានសៀវភៅប្រភេទអាជីវកម្មដែលទើបតែចេញថ្មីមួយក្បាល ដែលមានចំណងជើងថា “The Ride of a Lifetime” និពន្ធដោយអតីត CEO Disney លោក Robert Iger”។ បានសរសេររៀបរាប់និងពន្យល់បានយ៉ាងល្អពីអ្វីដែលហៅថា CEO និងតើCEO មានតួនាទីពិតប្រាកដជាអ្វី? នេះជាការលើកឡើងរបស់លោក Bill Gates

លោក Bill Gates បានលើកសសើរមិនដាច់ពីមាត់ថា សៀវភៅនេះគឺជាសៀវភៅប្រភេទអាជីវកម្មដែល្អបំផុតដែលលោកធ្លាប់អានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ មិនត្រឹមតែប៉ុណ្ណេះ លោកក៏បានឆ្លៀតបង្ហើបពីសៀវភៅមួយក្បាលទៀត ដែលមានចំណងជើងថា “Business Adventures” និពន្ធដោយ John Brooks ដែលជាសៀវភៅដែលលោកចូលចិត្តបំផុតមួយផងដែរ។

ប្រែសម្រួល៖ គឹមសួ

Related Articles