We TV Cambodia

សៀវភៅទាំង ៧ នេះណែនាំដោយលោក Warren Buffett បើមានក្ដីស្រមៃចង់ក្លាយជាវិនិយោគិន

សៀវភៅទាំង ៧ នេះណែនាំដោយលោក Warren Buffett បើមានក្ដីស្រមៃចង់ក្លាយជាវិនិយោគិន

លោក Warren Buffett ជាមហាសេដ្ឋីដែលវិនិយោគលើអាជីពរបស់គាត់ ជាពិសេសយកពេលវេលា ៨០ភាគរយ ក្នុងមួយថ្ងៃទៅលើការអានសៀវភៅរបស់លោកផង និងយល់ដឹងពីសៀវភៅជាច្រើនដែលគាត់ធ្លាប់បានឆ្លងកាត់កន្លងមក។ ហេតុដូច្នេះខាងក្រោមនេះជាសៀវភៅចំនូន ៧ ក្បាលដែល Warren Buffett បានណែនាំឲ្យអ្នកអាន៖

១) The Intelligent Investor By Benjamin Graham

លោក Buffett បាននិយាយថា “ដើម្បីវិនិយោគដោយជោគជ័យពេញមួយជីវិតមិនតម្រូវឲ្យអ្នកមាន IQ ខ្ពស់, ការយល់ដឹងពីអាជីវកម្មមិនធម្មតា ឬព័ត៌មានខាងក្នុងអីនោះទេ។ ប៉ុន្តែអ្វីដែលត្រូវការគឺក្របខ័ណ្ឌបញ្ញាដែលមានសុពលភាពសម្រាប់ធ្វើការសម្រេចចិត្ត និងសមត្ថភាពក្នុងការរក្សាអារម្មណ៍ពីការច្របាច់បញ្ចូលក្របខ័ណ្ឌនោះ។​

២) Security Analysis by Benjamin Graham and David Dodd

លោក Buffett បាននិយាយថា “Security Analysis” របស់ Graham បានផ្តល់ឲ្យគាត់នូវផែនទីបង្ហាញផ្លូវសម្រាប់ការវិនិយោគដែលលោកបានតាមដានអស់រយៈពេល ៥៧ ឆ្នាំហើយ។ ការយល់ដឹងសំខាន់របស់សៀវភៅនេះបានផ្តល់ឲ្យអ្នកនូវការវិភាគមានលក្ខណៈហ្មត់ចត់ដើម្បីស្វែងរកតម្លៃក្រុមហ៊ុនពីរដែលដូចគ្នា។

៣) Common Stocks and Uncommon Profits by Philip Fisher

លោក Philip Fisher ជាវិនិយោគិននៅក្នុងក្រុមហ៊ុនច្នៃប្រឌិត ហើយ Buffett បានមានប្រសាសន៍ថា “លោកចង់អាននូវអ្វីដែលគាត់សរសេរព្រោះវាបានណែនាំឲ្យលោកយល់បន្ថែមទៀតនៅក្នុងការវិយោគ “Common Stocks and Uncommon” លោក Fisher សង្កត់ធ្ងន់ថាការជួសជុលរបាយការណ៍ហិរញ្ញវត្ថុគឺមិនគ្រប់គ្រាន់ទេ – អ្នកក៏ត្រូវវាយតម្លៃការគ្រប់គ្រងរបស់ក្រុមហ៊ុនផងដែរ។

4) The Outsiders by William Thorndike Jr

នៅក្នុងលិខិតម្ចាស់ភាគហ៊ុនឆ្នាំ ២០១២ របស់លោក William Thorndike Jr លោក Buffett សរសើរ The Outsiders ថាជា “សៀវភៅឆ្នើមមួយអំពីនាយកប្រតិបត្តិដែលពូកែខាងការបែងចែកដើមទុន”។ លោក Buffett និយាយថា​ “ជាទូទៅអ្កនគ្រប់គ្រង់ធុរកិច្ចល្អបំផុតដែលខ្ញុំមិនធ្លាប់បានជួប

៥) The Little Book of Common Sense Investing by Jack Bogle

លោក Buffett បានផ្តល់អនុសាសន៍ឲ្យអានសៀវភៅនេះជាងការស្តាប់ដំបូន្មានរបស់អ្នកប្រឹក្សាហិរញ្ញវត្ថុភាគច្រើន។ ផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ដែលធ្វើការជាមួយអតិថិជន Vanguard លោក Bogle ព្យាយាមជួយអ្នកអានឲ្យប្រើសន្ទស្សន៍វិនិយោគដើម្បីកសាងទ្រព្យសម្បត្តិ។

៦)​ Poor Charlie’s Almanack edited by Peter Kaufman

ការប្រមូលដំបូន្មានពីលោក Charlie Munger អនុប្រធានក្រុមហ៊ុន Berkshire Hathaway ទទួលបានការអំពាវនាវចុងក្រោយនៅក្នុងលិខិតម្ចាស់ភាគហ៊ុនឆ្នាំ ២០០៤ របស់លោក Buffett ។ សុន្ទរកថាបែបនេះត្រូវបានគេហៅថា “ចិត្តវិទ្យានៃការបំភាន់មនុស្ស” ដែលក្នុងនោះលោក Munger សរសេរអំពីអន្ទាក់នៃការយល់ដឹងដែលធ្វើឲ្យវិនិយោគិនចាប់អារម្មណ៍។

៧) Take on the Street by Arthur Levitt

លោក Buffett សរសេរថា៖ «ព័ត៌មានលម្អិតនៃចំណងស្នេហ៍ដ៏លន្លង់លន្លោច និងកំប្លែងៗមានជាប់ទាក់ទងនៅក្នុងសៀវភៅល្អៗរបស់លោក Levitt ដែលមានចំណងជើងថា Take on the Street អតីតប្រធានគណៈកម្មការមូលប័ត្រអាមេរិកលោក Levitt មិនត្រឹមតែរាប់បញ្ចូលទាំងការនិយាយបែបកំប្លែងប៉ុណ្ណោះទេថែមទាំងផ្តល់ជូនវិនិយោគិនប្រចាំថ្ងៃនូវវិធីការពារខ្លួនពី Wall Street ទៀតផង។

ប្រែសម្រួល៖ គឹមសួ

Related Articles