We TV Cambodia

សៀមរាប ស្អាតមិនណយទេ ក្រោយសម្រេចផ្លូវចំនួន​ ៣៨ខ្សែនេះ

សៀមរាប ស្អាតមិនណយទេ ក្រោយសម្រេចផ្លូវចំនួន​ ៣៨ខ្សែនេះ

រដ្ឋបាលខេត្ដសៀមរាប កាលពីថ្ងៃម្សិលមិញបានបញ្ចេញនូវវីដេអូថ្មីមួយ អំពីគម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន​ ៣៨ខ្សែ​ ដែល​មាន​ប្រវែង​ ១០៨,៧៤​គីឡូ​ម៉ែត្រ​ និងស្តារ-កែលម្អដងស្ទឹងសៀមរាប​ ក្រុងសៀមរាបផងដែរ។ ស្ថិតក្នុងគម្រោងដែលនឹងត្រូវអភិវឌ្ឈ ដើម្បីផ្សារភ្ជាប់ទៅនិង ការ​ប្រើប្រាស់​ ប្រចាំថ្ងៃរបស់ប្រជាជនរស់នៅផងដែរនោះ ផ្លូវថ្មីជាច្រើនខ្សែនេះ ក៏និងចូលរួមចំណែក ដល់វិស័យទេសចរណ៍ ឲ្យកាន់តែមានភាពល្អប្រសើរ លើសពីនេះ ការសិក្សាស្ដារ កែរលម្អដងស្ទឹង សៀមរាប​ឲ្យកាន់តែមាន ភាពស្រស់ស្អាត។

ក្រោយពីការបង្ហោះវីដេអូបបែប 3D ក៏បានធ្វើឲ្យអ្នកលេងក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការគាំទ្រ យ៉ាងពេញទំហឹង និងចូលរួមត្រេកអរយ៉ាងក្រៃលែង ប្រសិនជាគម្រោងនេះសម្រេចបានដូចជាការបង្ហាញមែននោះ។ ជាក់ស្ដែងតាមការបង្ហាញ ក្នុងវីដេអូនេះ ឃើញថា មានការរៀបចំយ៉ាងរៀបរយ តាមដងវិថី មានការកែរលម្អសួនច្បា កន្លែងហាត់ប្រាណ យ៉ាងល្អប្រណិត។

គួររំលឹកផងដែរថា សៀមរាប ជាខេត្ដមួយ ក្នុងចំណោមខេត្ដទូទាំងប្រទេសកម្ពុជាមានការអភិវឌ្ឈខ្លាំង ពីមួយឆ្នាំទៅមួយឆ្នាំ ហើយខេត្ដដ៏សម្បូរសប្បាយនេះ ក៏បានរកចំណូលមិនក្រោមពីរាប់រយលានដុល្លារផងដែរ ពីវិស័យទេសចរណ៍ ដូចគ្នាក្នុងមួយឆ្នាំៗ។

ទស្សនាបណ្ដុំរូបភាពខាងក្រោម៖

ដោយ៖ Stince

Related Articles