We TV Cambodia

សើចច្រើនជ្រួញមុខបន្តិចមែន តែវាមានប្រយោជន៏ដល់សុខភាព

សើចច្រើនជ្រួញមុខបន្តិចមែន តែវាមានប្រយោជន៏ដល់សុខភាព

ធម្មតាគ្មាននរណាម្នាក់ កើតទុក្ខ២៤ម៉ោងរហូត នោះទេ គឺតែងតែមានរឿងសប្បាយចិត្ត សើចក្អាកក្អាយសប្បាយរីករាយខ្លះហើយ។ មានអ្នកខ្លះនិយាយត្រូវចំណុចសើចខ្លាំងពេក រហូតដល់រឹងពោះ ឈឺថ្គាមផងក៏មាន។

ហេតុដូចនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ការសើចសប្បាយជាអាការៈមួយដែល អាចធ្វើឱ្យមនុស្សយើង អាចមានសុខភាពល្អបាន មិនតិចជាងការធ្វើលំហាត់ប្រាណ ជាប្រចាំនោះទេ ព្រោះការសើចបានបង្ហាញរូបភាពថា វាមានហេតុផលល្អៗជាច្រើន នៅពីខាងក្រោយ ដែលបានផ្តល់ចំពោះអ្នក និងមនុស្សនៅជុំវិញខ្លួន។

 ចំពោះអ្នកជម្ងឺលើសសម្ពាធឈាម ការសើចអាចជួយឱ្យសម្ពាធឈាមខ្ពស់ថយចុះ កាត់បន្ថយ នៃជម្ងឺបេះដូង និងជម្ងឺដាច់សរសៃឈាមក្នុងខួរក្បាលទៀតផង។​សើចច្រើន ជួយកាត់ បន្ថយភាពតានតឹង ធ្វើឱ្យសួតមានសុខភាព ល្អ បណ្តេញជាតិពុល វាល្អសម្រាប់អ្នកដែលមានបញ្ហា ដំណកដង្ហើម។សំណើចគឺជាផ្នែកមួយដែលអាចធ្វើឱ្យកោសិកា ទាំងអស់ធ្វើការ ដោយវាមានគុណប្រយោជន៍ អាចជួយទប់ស្កាត់ការឆ្លងមេរោគ ប្រយុទ្ធប្រឆាំង និងជួយការពារប្រព័ន្ធភាពស៊ាំរបស់រាងកាយ។

ជាការពិតសំណើច គឺជាការធ្វើលំហាត់ប្រាណ ល្អបំផុតសម្រាប់បេះដូង។ វាគឺជាវិធី ធម្មជាតិដើម្បីបំបាត់ភាពតានតឹង ជួយបញ្ចេញសារធាតុពុលបានលឿន បង្កើនការ ចងចាំ បន្ថយអ័រម៉ូនដែលប៉ះពាល់ ដល់ប្រព័ន្ធប្រសាទរបស់យើង កាត់បន្ថយអរម៉ូន ស្ត្រេស ជំរុញអ័រម៉ូន cortisol នៅក្នុងតុល្យភាព។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles