We TV Cambodia

សួរតាមត្រង់! ត្រូវការរយះពេលប៉ុន្មានដើម្បីបំភ្លេចសង្សារចាស់?

សួរតាមត្រង់! ត្រូវការរយះពេលប៉ុន្មានដើម្បីបំភ្លេចសង្សារចាស់?

ធ្លាប់ខូចចិត្តទេ? វាជាការពិតណាស់ ការខកចិត្ត ​ខូចចិត្ត​ វាមិនមែនផ្ដោតសំខាន់ទៅលើរឿងស្នេហាតែមួយមុខទេ វាអាចបណ្ដាលមកពីកត្តាផ្សេងៗច្រើនទៀត។​ «ពេលវេលា ជាអ្នកដោះស្រាយបញ្ហា«អ្នកប្រហែលជាបាត់បង់នឹងមិនឃ្លានអ្វីទាំងអស់  ឬអ្នកប្រហែលជាកំពុងគេងគិតច្រើនពេក។ នៅពេលដែលអ្នកឆ្លងកាត់ការសោកសៅក្រោយការបែកបាក់ អ្នកនឹងឆ្លងកាត់អារម្មណ៍នឹងអារម្មណ៍ប្លែកៗជាច្រើនទៀត។ បន្ទាប់មក អ្នកនិងឆ្ងល់ថា ពេលណា អ្នកបានជាសះស្បើយពិតប្រាកដ ហើយត្រលប់មករកសភាពធម្មតារបស់អ្នកម្តងទៀត។

នៅក្នុងការសិក្សាស្រាវជ្រាវ លើនិស្សិតថ្នាក់បរិញ្ញាបត្រ១៥៥ នាក់ដែលបានឆ្លងកាត់ការឈឺចាប់ បែកបាក់ស្នេហាកន្លងមក អ្នកស្រាវជ្រាវ Gary W. Lewandowski Jr និង Nicole M. Bizzoco នៃសាកលវិទ្យាល័យ Monmouth បានរកឃើញថាអ្នកចូលរួម ៧១% ចំណាយពេល ១១ សប្តាហ៍ (ប្រមាណជាបីខែ) ក្នុងការធ្វើចិត្តពីសង្សារចាស់របស់គេ។ ការបែកបាក់ស្នេហា និងការលែងលះគឺជារឿងពីផ្សេងគ្នា។ ភាពខុសគ្នាគឺថាការលែងលះមិនត្រឹមតែជាការបែកបាក់គ្នាប៉ុណ្ណោះទេ វាក៏ជាបញ្ហាភ្ជាប់ជាមួយនូវស្នាមរបួសផ្ទាល់ខ្លួនផងដែរ ហើយជារឿយៗត្រូវចំណាយពេលរាប់ឆ្នាំដើម្បីដោះស្រាយ។ នៅពេលដាក់ពេលវេលាជាក់លាក់ណាមួយ វាអាចនឹងខ្លី ឬវែងពេកសម្រាប់អ្នកខ្លះ ដោយសារការព្យាបាលមានភាពខុសគ្នា។ វាពិតប្រាកដណាស់អ្នកត្រូវការពេលវេលាច្រើនក្នុងការរៀបចំផ្លូវចិត្តសម្រាប់ការបែកបាក់នីមួយៗ។

អត្ថបទដោយ៖ ពិសី

 

Related Articles