សៀងហៃ៖ ល្បីកក្រើកខ្លាំងលើបណ្ដាញសារព័ត៌មានប្រទេសចិន CGTN ដែលបានចុះផ្សាយអំពី សួនសត្វចិញ្ចឹមមួយកន្លែង ឈ្មោះថា Pet Paradise ដែលទីតាំង ស្ថិតនៅបែកខាងកើត ទីក្រុងសៀងហៃប្រទេសចិន។ ខណៈពេលនេះ សួនតូចដែលមានបណ្ដុំទៅដោយសត្វប្លែកៗជាច្រើនមួយនេះ កំពុងតែក្លាយជាចំនុចសំខាន់ ចូលខ្លួនអង្រួនដួងចិត្ដភ្ញៀវទេសចរណ៍នៅសៀងហៃមិនតិចទេ។
Pet Paradise បានបង្ហាញវត្ដមាននៅទីក្រុងសៀងហៃ លើទំហំផ្ទៃក្រឡា ៥ពាន់ម៉ែត្រការ៉េ ជាមួយនឹងសត្វដែលមានចំនួនជាង៨០សិបប្រភេទនៅក្នុងនោះ។ ភ្ញៀវទេសចរណ៍អាចចូលទស្សនា ប្រលែងលេង ជាមួយប្រភេទសត្វជាច្រើន គួជាទីស្រលាញ់ ខណៈដែលមានអ្នកចាំជួយណែរនាំ ពីខាងសួន។
សំបុត្រចូលទស្សនាកម្សាន្ដ ចាប់ពី១០ ទៅ ៣០ ដុល្លារ ហើយការចូលទស្សនា គឺត្រូវបានកំណត់ពេល វេលា ដែលអាចត្រឹមតែ២ ម៉ោងតែប៉ុណ្ណោះ សម្រាប់ភ្ញៀវទេសចរណ៍ម្នាក់។ ភ្ញៀវទេសចរណ៍អាច ចូលកម្សាន្ដក្នុងនោះ ដោយអាច ដាក់ចំណីដល់សត្វ អាចប្រលែងលេង ផងដែរ។
គូសបន្ថែមផងដែរថា សួនសត្វ Pet Paradise ជាប្រភេទសួនសត្វខ្នាតតូច ត្រូវបានបង្កើត និង បើកឲ្យដំណើរការណ៍កាលពីឆ្នាំ២០១៩ នៅ ផ្សារទំនើប Yaohan Nextage Mall ទីក្រុងសៀងហៃ សួនសត្វនេះទៀតសោធ គឺមានប្រភពសាខានៅ ទីក្រុង ស៊ីអ៊ួល ប្រទេសកូរ៉េខាងត្បូង មានឈ្មោះថា Zoolung Zoolung។
ដោយ៖ អឿ អ៊ុយ
