We TV Cambodia

សួនទឹកកំសាន្តធំជាងគេនៅកម្ពុជា Garden City Water Park នឹងបើកដំណើរការនៅខែ មេសា ឆ្នាំ ២០២០

សួនទឹកកំសាន្តធំជាងគេនៅកម្ពុជា Garden City Water Park នឹងបើកដំណើរការនៅខែ មេសា ឆ្នាំ ២០២០
រូបថតៈ Facebook Garden City Water Park

 
 

ដោយៈ ទិន សុខាវុធ

សួនទឹកកំសាន្ត Garden City Water Park ដែលរហូតមកដល់ពេល​បច្ចុប្បន្ននេះ ត្រូវ​គេចាត់ទុកថា​នឹងជាសួនទឹកកំសាន្តដ៏​ធំ​ជាង​គេបង្អស់​​នៅ​កម្ពុជា នឹង​ត្រូវ​សម្ពោធ​ដាក់​អោយ​ដំណើរការ​ នៅ​ថ្ងៃ​ទី ១ ​ខែ​ មេសា ឆ្នាំ ២០២០ ខាង​មុខ​នេះ​ បើយោងតាម​ម្ខាស់​គំរោងសួន​ទឹក​កំសាន្តនេះ​។

ប្រភព​ដដែលនោះបានប្រាប់​អោយ​ដឹង​ទៀត​ថា ទឹកប្រាក់ប្រមាណ $55 លាន​ដុល្លារ នឹងត្រូវ​​យក​​ទៅ​ប្រើប្រាស់​សំរាប់​គំរោង​វិនិយោគនេះ​។ ហើយ​​​គឺ​លោកឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃក្រុមហ៊ុន PLYP Group ដែល​ជា​​វិនិយោគិន​​ដ៏​ធំជាង​គេ សំរាប់​ការសាងសង់មួយ​នេះ​។

សូន​ទឹកកំសាន្ត Garden City Water Park ត្រូវ​បាននិងកំពុង​សង់​ឡើង នៅ​លើផ្ទៃ​ដី​ប្រមាណ​ជា ៧ ហិកតា ស្ថិត​ក្នុង​តំបន់អភិវឌ្ឍន៍​ទីក្រុង​រណបថ្មីរបស់​លោកឧកញ៉ា លី យ៉ុង​ផាត់ ស្ថិតក្នុង​សង្កាត់ព្រែកតាសេក ខណ្ឌ​ជ្រោយ​ចង្វារ ចំងាយ​ប្រហែល​ជា ១៥ គីឡូម៉ែត​ពី​រាជ​ធានីភ្នំពេញ​។

យោងតាម​លោក ស៊ូរ៉ាឆេត ប៊ូនយ៉ា​ស៊ីត​ពិឆៃ ប្រធាន​គ្រប់គ្រង​ Garden City Water Park នៅ​ក្នុង​សួនទឹកកំសាន្តនេះ​នឹងមាន​ សមុទ្រសិប្បនិម្មិត ទឹកជ្រោះ​សិប្បនិម្មិត កន្លែងរំអិល កន្លែងទឹករាំតាម​ចង្វាក់ភ្លេង ទឹកស្ទីមកំដៅ និងកន្លែងក្មេងលេងជា​ច្រើន​ទៀត​។

លោក ស៊ូរ៉ាឆេត ប៊ូនយ៉ា​ស៊ីត​ពិឆៃ បានបន្ថែម​ទៀត​ថា សួន​ទឹកនេះ​នឹងមានលក្ខណៈ​ល្អ​ប្រសើរ​ជាង​គេ នៅ​ក្នុង​បណ្តាប្រទេស​អាស៊ាន​។ ជាលទ្ធផល វានឹងជាកន្លែងកំសាន្ត​ដ៏​ពិសេស​មួយ​សំរាប់ប្រជាជនកម្ពុជា ក៏​ដូច​ជា​សំរាប់​ជនបរទេសទាំងឡាយ​។

មួយវិញទៀត សួន​ទឹកកំសាន្ត Garden City Water Park នឹង​ត្រូវ​សាងសង់​ឡើង​​តាម​រចនាបថ​​សម័យ​អង្គរ លាយ​ឡំនឹងក្បាច់រចនា​របស់​បញ្ចឹមប្រទេសផងដែរ​៕

Related Articles