We TV Cambodia

សូម្បីតែ រដ្ឋមន្រ្តីនៃក្រសួងសុខាភិបាលប្រទេសអង់គ្លេស ក៏ឆ្លងកូវីដ១៩ដែរ

សូម្បីតែ រដ្ឋមន្រ្តីនៃក្រសួងសុខាភិបាលប្រទេសអង់គ្លេស ក៏ឆ្លងកូវីដ១៩ដែរ

ដោយ៖ពេជ្រ

អង់គ្លេស៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ ២០២០ ព័ត៌មានBBC បានឲ្យដឹងថាសមាជិកសភាមកពីគណបក្សអភិរក្សនិយម និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់អង់គ្លេស លោកស្រី ហាដាញ ដ័ររីស៍ (Nadine Dorries) បានឆ្លងមេរោគកូរ៉ូណាថ្មី ឬ កូវីដ១៩ បន្ទាប់ពីធ្លាក់ខ្លួនឈឺកាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ។

បើតាម សារព័ត៌មាន BBC បានឲ្យដឹងថា លោកស្រីបានជួបមនុស្សរាប់រយនាក់  ហើយក៏បានចូលរួមពិធីទទួលភ្ញៀវ ជាមួយលោកនាយករដ្ឋមន្រ្តី បូរីស ចនសុន (Boris Johnson) នៅក្នុងសភាកាលពីសប្តាហ៍មុន។

ផ្តើមពីអាជីពជាគិលានុបដ្ឋាយិកា មកជាអ្នកនយោបាយវ័យ ៦២ឆ្នាំ លោកស្រីបានបញ្ចេញអារម្មណ៍យ៉ាងដួច្នេះថា រូបគាត់សង្ឃឹមថា នឹងបានឆ្លងកាត់ស្ថានការណ៍ដ៏អាក្រក់មួយនេះ។

លោកស្រីបន្តថា  អ្វីដែលកាន់តែឲ្យលោកស្រីភ័យព្រួយបំផុតនោះ គឺម្តាយវ័យ ៨៤ឆ្នាំរបស់លោកស្រី ដែលរស់នៅជាមួយគ្នា ហើយពេលនេះផងដែរគាត់កំពុងតែចាប់ផ្ដើមក្អក កាលពីថ្ងៃអង្គារកន្លងទៅ។

សូមបញ្ជាក់ដែរថា នៅទូទាំងចក្រភពអង់គ្លេសមានមនុស្ស ០៦ នាក់បានស្លាប់ដោយសារជំងឺឆ្លងកូវីដ១៩  ខណៈចំនួនអ្នកឆ្លងបានកើនដល់ ៣៨២នាក់ហើយមកទល់ពេលនេះ៕

Related Articles