We TV Cambodia

សូមមានការប្រុងប្រយ័ត្នចំពោះការផ្ញើទិន្នន័យសំខាន់ៗតាមរយៈ Bluetooth

សូមមានការប្រុងប្រយ័ត្នចំពោះការផ្ញើទិន្នន័យសំខាន់ៗតាមរយៈ Bluetooth

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

បើតាមការរយៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ការរីកចម្រើននៃបច្ចេកវិទ្យាយ៉ាងខ្លាំងនៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ បានធ្វើឱ្យការរស់នៅរបស់យើងទាំងអស់គ្នាកាន់តែមានភាពងាយស្រួល ទាំងការទំនាក់ទំនងនិងការទទួលព័ត៌មានជុំវិញពិភពលោក។ ទន្ទឹមនឹងភាពងាយស្រួលនេះហើយដែលធ្វើឱ្យជនអនាមិកអាច តាមដាននិងលួចយកទិន្នន័យរបស់យើងបានយ៉ាងងាយស្រួលដូចគ្នាដែរ។

ជាក់ស្តែងនៅពេលថ្មីៗនេះអង្គការ Bluetooth SIG ដែលជាអង្គការឃ្លាំមើលការអភិវឌ្ឍស្តង់ដារបស់ Bluetooth បានធ្វើការព្រមានដល់អ្នកប្រើប្រាស់ ព្រមទាំងអ្នកចែកចាយឧបករណ៍ Bluetooth ឱ្យមានការប្រុងប្រយ័ត្នពីភាពចន្លោះប្រហោងថ្មីនៅក្នុងឧបករណ៍ទាំងនេះ។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ភាពចន្លោះប្រហោងថ្មីនៅក្នុង Bluetooth 4.0 ឬ 5.0 ដែលគេឱ្យឈ្មោះថា BLURtooth អាចឱ្យក្រុមអ្នកវាយប្រហារ ភ្ជាប់ឧបករណ៍របស់ពួកគេទៅនឹងឧបករណ៍របស់អ្នកប្រើប្រាស់តាមរយៈ Bluetooth ដោយធ្វើការផ្លាស់ប្ដូរលេខកូដបញ្ជាក់ពីភាពត្រឹមត្រូវ ឬធ្វើការកាត់បន្ថយកម្រិតអុីនគ្រីបសិន (encryption)។

ជាមួយគ្នានេះដែរ  ភាពចន្លោះប្រហោងនេះវានឹងនាំឱ្យមានការវាយប្រហារតាមបែប Man In The Middle (MITM) ដែលអាចឱ្យជនអនាមិក ក្លាយជាជនទីបីនៅកណ្ដាលរវាងអ្នកប្រើប្រាស់ទាំងពីរ ហើយជាលទ្ធផលពួកគេអាចទាញយកទិន្នន័យដែលពួកអ្នកប្រើប្រាស់បានបញ្ជូនទៅឱ្យគ្នានោះ ហើយពួកគេក៏អាចធ្វើការស្នើសុំទិន្នន័យពីភាគីទាំងពីរបានថែមទៀតផង៕

 

 

Related Articles