We TV Cambodia

សូមប្រុងប្រយ័ត្ន! ការប្រើ WiFi អាចបង្កគ្រោះថ្នាក់ដល់អ្នកដោយមិនដឹងខ្លួនបាន

សូមប្រុងប្រយ័ត្ន! ការប្រើ WiFi អាចបង្កគ្រោះថ្នាក់ដល់អ្នកដោយមិនដឹងខ្លួនបាន
WiFi (​ ប្រភព ៖ Google )

លោក​វេជ្ជបណ្ឌិត David Carpenter មកពី​សាលា​ជំនាញ​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ State University of New York បាន​និយាយថា WiFi បង្ក​ហានិភ័យ​សុខភាព​យូរអង្វែង និង​បង្ក​ជំងឺ​ជាច្រើន​ដោយសារតែ​ចំហាយ​វិទ្យុសកម្ម​។

WiFi (​ ប្រភព ៖ Google )

លោក​បន្តថា “​ចំហាយ​វិទ្យុសកម្ម​បាន​ទម្លុះ​ចូល​រាងកាយ​មនុស្ស និង​ប៉ះពាល់​ភ្នាស​កោសិកា​ជាច្រើន ជាហេតុ​បង្ក​ឱ្យ​កោសិការ​បាត់បង់​សមត្ថភាព​បំពេញ​មុខងារ​យូរៗ​ម្តង​។ វា​ក៏​រំខាន​ដល់​ថាមពល​រាងកាយ​ផងដែរ ដោយ​ធ្វើឱ្យ​ភ្ញាក់ឡើង​មាន​អារម្មណ៍​អស់កម្លាំង ស្ត្រេ​ស៍ និង​ខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ​។ ហើយ​វា​ជា​មូលហេតុ​ចម្បង​នៃ​ការឈឺ​ក្បាល វិលមុខ ថប់​អារម្មណ៍ ពិបាក​ផ្តោត​ស្មារតី និង​បាត់បង់​ការចងចាំ​”​។

WiFi (​ ប្រភព ៖ Google )

ជាងនេះទៅទៀត WiFi ក៏បង្ក​ឱ្យ​បាក់​ទឹកចិត្ត ហឹ​ង​ត្រចៀក បេះដូង​លោត​ខុស​ចង្វាក់ កើត​ជំងឺមហារីក​ឈាម ខូច DNA បំផ្លាញ​ខួរក្បាល និង​ឈឺ​សាច់ដុំ ។​ល​។ ដូច្នេះ​ពេល​គេង​យប់​ឡើង​លោកអ្នក​មិនគួរ​បើក WiFi ចោល​នោះឡើយ​។

 

អត្ថបទៈ គឹមសួ

 

 

Related Articles