We TV Cambodia

សូមជៀសអោយឆ្ងាយពីគ្រឿងញៀន

សូមជៀសអោយឆ្ងាយពីគ្រឿងញៀន

នៅ​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ គ្រឿង​ញៀន​កំពុង​ក្លាយ​ជា​ក្តី​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំ​ងឡើង​ ។​ របាយការណ៍​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា​ គ្រឿង​ញៀន​មិន​ត្រឹមតែ​មាន​ការ​ប្រើ​ប្រាស់​​កើន​​ឡើង​នៅ​ទីក្រុង​នោះ​ទេ​ ក៏​ប៉ុន្តែ​វា​កំពុង​តែ​រីក​សុះសាយ​ទៅ​ដល់​គ្រប់​ច្រកល្ហក ​នៃ​ជនបទ​ស្រុកស្រែ​ចំការ​ថែម​ទៀតផង។ បើនៅតែ​បែបនេះ ​តើ​អនាគត​នៃ​យុវជន​ខ្មែរ​នឹង​ទៅ​ជា​យ៉ាង​ណា?​ ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ ពី​មុន មាន​ត្រឹមតែ​ក្រុម​មនុស្ស​ដែល​ជា​យុវជន​ស្ថិត​នៅ​អាយុ​ចន្លោះ ​ពី​១៨​ទៅ​២៥​ឆ្នាំ​ តែ​ប៉ុណ្ណោះ ​ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ សូម្បី​តែ​បុរស​មាន​ប្រពន្ធ​ មាន​កូន​១​ ឬ​កូន​២​ទៅ​ហើយ​នោះ ​ក៏​កំពុង​ធ្លាក់​ខ្លួន​ក្លា​យជា​អ្ន​ក​ញៀន​ថ្នាំ​ផង​ដែរ។​

ប្រភពរូបភាព( google)

គ្រឿង​ញៀន​ដែល​គេ​និយម​ប្រើប្រាស់​នៅ​តាម​ទី​ជនបទ​ភាគ​ច្រើន​ ជា​ប្រភេទ​គ្រឿង​ញៀន​សំយោគ ​ដែល​មាន​តម្លៃ​ថោក​ ហើយ​ងាយ​ស្រួល​រក​ទិញ ​លាក់ទុក​ និង​ការ​ប្រើប្រាស់។ ​ការ​ផ្សព្វផ្សាយ​អប់រំ​អំពី​គ្រឿង​ញៀន​នៅ​មាន​កម្រិត ដែល​ធ្វើ​ឲ្យ​យុវជន​ មួយ​ចំនួន​យល់​ផ្ទុយ​ថា ​គ្រឿងញៀន​គឺ​ជា​ថ្នាំ​ប៉ូវ​កម្លាំង​ អាច​បង្កើន​ប្រសិទ្ធ​ភាព​ការងារ​ កាត់​បន្ថយ​ភាព​នឿយហត់​ ធ្វើ​ឲ្យ​មាន​ភាព​សប្បាយ​រីករាយ ​និង​បង្កើ​ន​សមត្ថភាព​ផ្លូវ​ភេទ​ជា​ដើម។​ លើសពីនេះទៀត​​ ​បណ្តាល​មក​ពី​ការ​លក់​គ្រឿង​ញៀន​សំយោគ​នោះ​ មាន​តម្លៃ​ថោក​ពេក​ ដែល​អាច​ផ្តល់​លទ្ធភាព​ងាយ​ស្រួល​ដល់​យុវជន​ យុវនារី ឲញៀន​ថ្នាំ​ ​នៅ​តាម​ទី​ជនបទ​ ទិញ​-លក់ ​លាក់​ទុក​ និង​ប្រើ​ប្រាស់​ជា​ដើម។​

​អ្វី​ដែល​ជា​វិធាន​ការ​ល្អ​បំផុត​នោះ ​គឺ​អាជ្ញាធរ​ត្រូ​វ​ចាត់​វិធានកា​រ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ខ្ពស់​ ដើម្បី​បង្ហាញ​ស្នាដៃ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ឃើញ​ថា ​ គ្រឿង​ញៀន​នឹង​ត្រូវ​បាន​កាត់​បន្ថយ​បាន​ខ្លះ​​ ឬ​ស្ទើរ​តែ​អស់​ពី​ប្រទេស​កម្ពុជា​ ជា​ពិសេស​​ពី​គ្រប់​ច្រកល្ហក​ នៃ​ជនបទ​ស្រុក​ស្រែ​ចំការ​តែ​ម្តង៕​​​ ជាចុងក្រោយ We TV Cambodia សូមផ្ដាំទៅប្អូនៗ  និងយុវជន ​យុវនារីទាំងអស់ ដែលជាទំពាំងស្នងឬស្សី គួរគម្បីជៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះការ​ប្រើប្រាស់​គ្រឿង​ញៀន ​នាំ​ឲ្យ​បាត់បង់​សតិ​សម្បជញ្ញៈ​ ហើយ​ធ្លាក់​ខ្លួន​ជា​ជន​ឧក្រឹដ្ឋ​ថែម​ទៀត​ផង។

អត្ថបទដោយ៖ ពិសី

 

Related Articles