We TV Cambodia

សុវត្ថិភាពអ៊ិនធឺណេត៖គន្លឹះទិញទំនិញតាមអ៊ីនធឺណេត

សុវត្ថិភាពអ៊ិនធឺណេត៖គន្លឹះទិញទំនិញតាមអ៊ីនធឺណេត

ប្រភពអុីនធឺណេត

ដោយ៖ ស្រីពេជ្រ

រដូវឈប់សម្រាកនេះសហព័ន្ធលក់រាយជាតិ (NRF) រំពឹងថាជនជាតិអាមេរិកនឹងចំណាយប្រាក់ជិត ៣០ កោដិដុល្លារពេលដើរទិញឥវ៉ាន់។ ជាមួយនឹងការចំណាយយ៉ាងច្រើនដែលកើតឡើងតាមអ៊ិនធឺណេតវាចាំបាច់ត្រូវមានការប្រុងប្រយ័ត្នមុនពេលបញ្ចូលព័ត៌មានហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកទៅក្នុងគេហទំព័រលក់រាយផ្សេងៗ។ នេះគឺជាវិធីខ្លះៗដើម្បីរក្សាការលួចអត្តសញ្ញាណនិងការបំពានទិន្នន័យនៅពេលដែលកំពុងទិញទំនិញនៅរដូវនេះ។

.យល់ដឹងពីសុវត្ថិភាពបណ្តាញសាធារណៈ

ការភ្ជាប់ទៅបណ្តាញអ៊ីនធឺណេតហាក់ដូចជាកិច្ចការងាយស្រួលនិងគ្មានគ្រោះថ្នាក់ប៉ុន្តែតាមពិតវាអាចធ្វើឱ្យអ្នកងាយរងគ្រោះថ្នាក់ពីអ៊ីនធឺណេត។ បណ្តាញឯកជននិម្មិតគឺជាវិធីល្អបំផុតក្នុងការបង្កើតបណ្តាញឯកជនពីការភ្ជាប់អ៊ីនធឺណេតសាធារណៈ។ បណ្តាញឯកជននេះនឹងរក្សាអត្តសញ្ញាណរបស់អ្នកជាលក្ខណៈឯកជនពេលរកមើលនិងទិញទំនិញតាមអ៊ីនធឺណេត។ វាមិនត្រឹមតែលាក់សកម្មភាពរបស់អ្នកប៉ុណ្ណោះទេប៉ុន្តែវាលាក់អាសយដ្ឋាន IP របស់អ្នកពីការបង្ហាញនៅក្នុងបណ្តាញដល់អ្នកផ្សេងទៀតដែលអាចស្វែងរកព័ត៌មានឯកជន។ ដូចនេះអ្នកគួរ ដំឡើង VPN នៅលើឧបករណ៍ណាមួយរបស់អ្នក ដែលអ្នកប្រើពេលកំពុងធ្វើដំណើរឬភ្ជាប់ទៅបណ្តាញសាធារណៈ។

.បង្កើតពាក្យសម្ងាត់ដែលរឹងមាំ

គេហទំព័រលក់រាយភាគច្រើនស្នើសុំអត្តសញ្ញាណប័ណ្ណមុនពេលទិញទំនិញ។
លេខសម្ងាត់នេះគួរតែបង្កើតដោយការសម្ងាត់និងធានាថាមិនមានការលួចបាន។
ខណៈពេលដែលបង្កើតលេខសម្ងាត់សូមប្រើភាពខុសគ្នានៃតួអក្សរនិងនិមិត្តសញ្ញា​ កុំប្រើឈ្មោះកុំប្រើថ្ងៃខែឆ្នាំកំណើតនិងត្រូវប្រាកដថាពួកវាមានដល់ទៅ
៨-១០ តួអក្សរ។

.មើលគោលការណ៍របស់ក្រុមហ៊ុន

មុននឹងបន្តទិញអ្នកត្រូវរកមើលគោលការណ៍ក្រុមហ៊ុន ហើយកិច្ចសន្យាដូរទំនិញមកវិញ។ វាមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់ការទិញដែលមានតម្លៃថ្លៃៗ (គ្រឿងអេឡិចត្រូនិក គ្រឿងប្រណីត សម្លៀកបំពាក់ ) ។ មួយវិញទៀតការទទួលដំណឹងពីការទិញ និងការដឹកជញ្ជូនគឺជាវិធីល្អបំផុតដើម្បីដឹងថាតើមានអ្វីប្លែកឬចម្លែកកំពុងកើតឡើងដែរឬអត់។ មធ្យោបាយឆ្លាតវៃមួយទៀតដើម្បីរក្សាអ្វីគ្រប់យ៉ាងគឺត្រូវរក្សាទុករាល់បង្កាន់ដៃតាមអ៊ិនធឺណេតរបស់អ្នក រួមមានលេខតាមដានតម្លៃសរុប និងថ្លៃដឹកជញ្ជូនជាដើម៕

Related Articles