We TV Cambodia

សុខភាពលោកអ្នកនឹងងាយជួបបញ្ហា ប្រសិនបើទទួលអាហារបែបអឺរ៉ុបញឹកញាប់

សុខភាពលោកអ្នកនឹងងាយជួបបញ្ហា ប្រសិនបើទទួលអាហារបែបអឺរ៉ុបញឹកញាប់

ដោយ៖ ហួ​ ឆេងស៊ីម

អាហារបែបអឺរ៉ុប ឬហៅថាអាហារ​កែច្នៃ​សុទ្ធ​តែមាន​ផ្ទុក​សារធាតុ​គីមី​ដែល​ជះ​ផលប៉ះពាល់​គួរ​ឲ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​។  ហេតុនេះហើយ​ទើប​អ្នកជំនាញ​ផ្នែក​សុខភាព​មិន​ណែនាំ​ឲ្យ​ទទួលទាន​អាហារ​ប្រភេទ​នេះ ក៏​ព្រោះ​វា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ជាច្រើនចំពើសុខភាពអ្នក​។

​ខាងក្រោម​នេះ​យើង នឹង​បង្ហាញឲ្យដឹងពី​បញ្ហា​សុខភាព​ដែល​អាច​កើតឡើង​ប្រសិនបើ​អ្នក​ទទួលទាន​អាហារ​កែច្នៃ ឬបែបអឺរ៉ុប​ជាប្រចាំ ៖

  • កើន​ទម្ងន់​

​ភាគច្រើនអាហារ​កែច្នៃ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស្ករ កាបូ​អ៊ី​ដ្រា​ត និង​ជាតិ​ខ្លាញ់​ដែល​មិនល្អ​ចំពោះ​សុខភាព​។ នេះហើយ​ជា​មូលហេតុ​ដែល​ការទទួល​ទាន​អាហារ​កែច្នៃ​គ្រប់ពេល​អាច​បណ្ដាលឱ្យ​ងាយ​នឹង​កើន​ទម្ងន់​ហួសប្រមាណ​។ ពិសេស​ប្រសិនបើ​អ្នក​មិន​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ថែមទៀត​។

  • ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​

​មិន​ត្រឹមតែ​ឡើង​ទម្ងន់​ហួសប្រមាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការទទួល​ទាន​អាហារ​កែច្នៃ​ជាប្រចាំ​ក៏​បណ្ដាលឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ផងដែរ​! ជាតិ​ស្ករ​ខ្ពស់​ក្នុង​អាហារ​កែច្នៃ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។​

  • សម្ពាធ​ឈាម​ឡើង​ខ្ពស់​

​អាហារ​កែច្នៃ​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សូ​ដ្យូ​ម ដូច្នេះ​ប្រសិនបើ​ទទួលទាន​ជាប្រចាំ​វា​ងាយ​នឹង​បណ្ដាលឱ្យ​អ្នក​ជួប​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជាមិនខាន​។ អ្វីដែល​គួរឱ្យ​បារម្ភ​ថែមទៀត​នោះ គឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បង្កើន​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​។​

  • ទល់លាមក​

​អាហារ​កែច្នៃ​គ្មាន​ផ្ទុក​ជាតិ​សរសៃ​ឡើយ​! នេះហើយ​ជា​មូលហេតុ​ដែល​ងាយ​នឹងធ្វើ​ឱ្យ​អ្នក​ជួបប្រទះ​បញ្ហា​ទល់លាមក ក៏ដូចជា​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​។​

  • ហានិភ័យ​នៃ​ជំងឺមហារីក

​ក្រៅពី​ជំងឺមហារីក​ពោះវៀនធំ​ហើយ​នោះ ការទទួល​ទាន​អាហារ​កែច្នៃ​ជាប្រចាំ​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ច្រើន​ប្រភេទ​ផ្សេងទៀត​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​កុំ​ទទួលទាន​អាហារ​កែច្នៃ​ច្រើនពេក​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *