បន្ទាប់ពីមានការប្រកាសរបស់ក្រសួងអប់រំកាលពីប៉ុន្មានថ្ងៃមុននេះបានឲ្យដឹងថា ក្រសួងនឹងធ្វើការលើកពេលប្រលងបាក់ឌុបដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ខែធ្នូខាងមុខនេះ ទៅធ្វើនៅពាក់កណ្ដាលខែមករា ឆ្នាំ២០២១វិញ ដោយសារតែការផ្ទុះរីករាលដាលកូវីដ១៩ សារជាថ្មី។
ជាមួយគ្នានេះ សិស្សានុសិស្សថ្នាកទី១២ ជាច្រើនដែលត្រូវត្រៀមខ្លួនសម្រាប់ការប្រលងបាក់ឌុបនៅឆ្នាំនេះ បានបង្ហាញការព្រួបារម្ភបន្ទាប់ពីក្រសួងបានប្រកាសលើកពេលប្រលងបាក់ឌុបនេះ ដោយពួកគេមួយចំនួនយល់ថា ការលើកពេលយូរពេកគយកគេអាចឹនងភ្លេចមេរៀនមួយចំនួន ព្រោះថាការប្រលងឆមាសទី២ បានបញ្ចប់ទៅហើយ ហើយសាលាក៏បានវ៉ាកងទៅហើយដែរ ដែលធ្វើឲ្យពួកគេមិនបានរៀននៅសាលាទៀតនោះទេ។
មិនតែប៉ុណ្ណោះ ការលើកពេលប្រលងនាបេលនេះដោយសារតែការផ្ទុះកូវីដ១៩ ដូច្នេះពួកគេបារម្ភថា ក្រសួងអាចនឹងលើកពេលប្រលងសារជាថ្មីម្ដងទៀត បើសិនជាដល់ថ្ងៃប្រលងបាក់ឌុបហើយ តែស្ថានភាពកូវីដ១៩ នៅតែមិនទាន់ធូរស្រាលទៀត ដែលធ្វើឲ្យសមត្ថភាពរបស់ពួកគេកាន់តែធ្លាក់ចុះជាងមុនទៀត។
ទោះយ៉ាងណា មានមតិជាច្រើនបានស្នើរដល់ក្រសួងឲ្យមានការជាប់ដោយស្វ័យប្រវត្តិ និងមានមតិមួយចំនួនទៀតបានស្នើរឲ្យក្រសួងរៀបចំការប្រលងនៅតាមសាលារៀងៗខ្លួនផងដែរ ប៉ុន្តែគេនៅមិនទាន់ដឹងថាក្រសួងអប់រំនឹងសម្រេចចិត្តយ៉ាងណានៅឡើយនោះទេ។
អត្ថបទដោយ៖ Nevin
