We TV Cambodia

សិស្សទី១២ សម្ដែងការសាទរ ចំពោះការសម្រេចរបស់សម្ដេចហ៊ុន សែន ដែលឲ្យជាប់បាក់ឌុបដោយស្វ័យប្រវត្តិ

សិស្សទី១២ សម្ដែងការសាទរ ចំពោះការសម្រេចរបស់សម្ដេចហ៊ុន សែន ដែលឲ្យជាប់បាក់ឌុបដោយស្វ័យប្រវត្តិ

ប្អូនៗសិស្សានុសិស្សថ្នាកទី១២ ជាច្រើនបានបង្ហាញការសាទរចំពោះការសម្រេចរបស់សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលឲ្យជាប់បាក់ឌុបដោយស្វ័យប្រវត្តិដោយមិនមានការប្រលងអ្វីទាំងអស់ កាលពីថ្ងៃអង្គារម្សិលមិញនេះ។

ការបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងត្រេកអរជាខ្លាំងបែបនេះ គឺស្របពេលដែលពួកគេកំពុងព្រួយបារម្ភពីការប្រលងនាពេលខាងមុខ ដោយសារតែក្នុងឆ្នាំនេះការរៀនគឺមិនបានជាប់លាប់ល្អនោះទេ ពោលគឺសាលាត្រូវបិទតាំងពីពាក់កណ្ដាលខែមីនា រហូតដល់ពាក់កណ្ដាលខែសីហាទើបអនុញ្ញាតឲ្យបើកឡើងវិញ ហើយការរៀនគឺមានរយៈពេលប្រមាណតែជាង ៣ខែប៉ុណ្ណោះដើម្បីត្រៀមខ្លួនសម្រាប់ការប្រលង។

ទោះយ៉ាងណាក៏ដោយ ប្អូនៗដែលជាសិស្សថ្នាក់ទី១២ ទាំងអស់ដែលបានជាប់បាក់ឌុបដោយស្វ័យប្រវត្តិត្រូវត្រៀមខ្លួនសម្រាប់ការឡើងមកបន្តថ្នាក់បរិញ្ញាបត្របន្តទៀត ដោយមិនត្រូវសប្បាយភ្លេចខ្លួនឡើយ ព្រោះថាការជាប់ដោយស្វ័យប្រវត្តិនេះអាចចាត់ទុកថាជាសំណាងមួយរបស់ប្អូនៗ ដូច្នេះត្រូវទទួលយកសំណាង និងបង្កើតឱកាសក្នុងការកសាងអនាគតទៅមុខទៀត។

អត្ថបទដោយ៖ Nevin

Related Articles