We TV Cambodia

សិស្សទី១២ មានការព្រួយបារម្ភចំពោះស្ថានការណ៍កូវីដ ខណៈថ្ងៃប្រលងកាន់តែជិតមកដល់

សិស្សទី១២ មានការព្រួយបារម្ភចំពោះស្ថានការណ៍កូវីដ ខណៈថ្ងៃប្រលងកាន់តែជិតមកដល់

ព័ត៌មាននៃការផ្ទុះកូវីដសារជាថ្មីកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ កំពុងបង្ករក្ដីព្រួយបារម្ភយ៉ាងខ្លាំងដល់សិស្សទី១២ ខណៈថ្ងៃប្រលងបាក់ឌុបកាន់តែគៀកជិតមកដល់ ហើយការបើកសាលារៀនក៏ទើបតែចាប់ផ្ដើមមិនបានប៉ុន្មានខែផងនោះ។

ចំពោះប្អូនៗថ្នាក់ទី១២ គឺទើបតែបានចូលរៀនឡើងវិញកាលពីពាក់កណ្ដាលខែកញ្ញាប៉ុណ្ណោះ ពោលគឹបានរៀនត្រឹមតែជិត ២ខែ បន្ទាប់ពីត្រូវបានផ្អាកការសិក្សាកាលពីពាក់កណ្ដាលខែមីនាកន្លងមក ហើយសល់ពេលប្រមាណតែជាង ១ខែទៀតប៉ុណ្ណោះនឹងដល់ថ្ងៃប្រលងហើយ។

ទោះយ៉ាងណា ក្រសួងអប់រំមិនបានប្រកាសពីការបិទសាលារៀននៅទូទាំងប្រទេសសារជាថ្មីទេ ពោលគឺផ្អាកបណ្ដោះអាសន្នសម្រាប់តែសាលាណាដែលមានជាប់ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ៣វិច្ឆិកាប៉ុណ្ណោះ។ មួយវិញទៀត ស្ថានភាពកូវីដ១៩ នៅកម្ពុជាពេលនេះក៏មិនទាន់ធ្ងន់ធ្ងរប៉ុន្មាននោះដែរ ពោលក្នុងចំណោមអ្នកពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ ៣វិច្ឆិកាប្រមាណជាង ១ពាន់នាក់នោះ ក៏កំពុងស្ថិតក្នុងដំណាក់កាលធ្វើចត្តាឡីស័កនៅឡើយដែរ ហើយមានតែមនុស្ស ៤នាក់ប៉ុណ្ណោះ ដែលរកឃើញថាវិជ្ជមានកូវីដ១៩។

សូមជម្រាបថា នេះគ្រាន់តែជាការព្រួយបារម្ភរបស់សិស្សក្នុងករណីមានការបិទសាលារៀនសារជាថ្មីប៉ុណ្ណោះ ប៉ុន្តែស្ថានភាពនៅពេលនេះ សិស្សទាំងអស់អាចសិក្សាបានជាធម្មតានៅឡើយទេ ដោយមិនមានការប៉ះពាល់អ្វីឡើយ គ្រាន់តែតម្រូវឲ្យមានការការពារឲ្យបានល្អ និងស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ។

អត្ថបទដោយ៖ Nevin

Related Articles