We TV Cambodia

សិប្បកម្មច្នៃឫស្សីមួយកន្លែង កំពុងទទួលបានការគាំទ្រខ្លាំងពីអ្នកស្រលាញ់ធម្មជាតិ

សិប្បកម្មច្នៃឫស្សីមួយកន្លែង កំពុងទទួលបានការគាំទ្រខ្លាំងពីអ្នកស្រលាញ់ធម្មជាតិ

សិប្បកម្មកែច្នៃឫស្សីខ្នាតតូចមួយកន្លែងក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរីកំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋទូទៅ ពិសេសអ្នកស្រលាញ់បរិស្ថាន ខណៈអង្គកា​រស​មាគ​ម​អ​ភិ​​​​រ​ក្ស​​​ស​ត្វព្រៃ (WCS) បានចូលរួមក្នុងការបង្រៀនវិជ្ជាជីវៈសិប្បកម្មកែច្នៃវត្ថុអនុស្សាវរីយ៍ដល់ប្រជាពលរដ្ឋក្នុងតំបន់នោះ។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា កា​​រ​​បណ្តុះបណ្តាលវិជ្ជាជីវៈកែច្នៃឫស្សីឱ្យទៅជារបស់ប្រើប្រាស់ផ្សេងៗជាផ្នែ​ក​មួយលើកស្ទួ​យ​សេ​​​ដ្ឋកិ​ច្ចមូលដ្ឋាន និងផ្តល់នូវជម្រើសថ្មីនៃមុខរបររបស់ប្រជា​ព​ល​រ​ដ្ឋសម្រាប់រកចំ​ណូ​ល​ចិ​ញ្ចឹ​ម​ជី​វិត ដែលពីមុនប្រជាពល​រ​ដ្ឋនៅ​ក្នុ​ង​ស​ហគម​ន៍នេះ ចូលព្រៃដើម្បីរកផល និងអនុផលព្រៃ​ឈើ ​ហើយ​សកម្មភាពខ្លះគឺខុសច្បាប់ទៀតដូចជា ចូលព្រៃបរបាញ់សត្វ និងកាប់​ឈើជាដើម។

លោក ង៉ឺម ឡូញ ប្រធានក្រុមកែច្នៃឫស្សី បានប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋដែលបានក្លាយខ្លួនជាសមាជិកសហគមន៍ការពារធម្ម​ជា​តិ ពួកគាត់មានមុខរបរថ្មីហើយ ដោយមិនត្រឡប់ទៅរកមុខរបរចាស់ដែលខុសច្បាប់ទៀតនោះទេ។ មិនតែប៉ុណ្ណោះ ពលរដ្ឋមួយចំនួនដែលនៅតែចូលកាប់ព្រៃ ក៏បានមកសុំចូលជាសមាជិកផងដែរ បន្ទាប់ពីឃើញសមាជិកមុនៗទទួលបានចំណូលគួរសមពីការកែ​​ច្នៃ​វ​ត្ថុអនុស្សាវរីយ៍ពីឫស្សីនេះ។

សូមជម្រាបថា ​វ​ត្ថុអនុស្សាវរីយ៍ដែលប្រជាពលរដ្ឋក្នុងស្រុកកែវសីមាតកឫស្សីមកច្នៃនោះមានដូចជា កែវទឹក, ដបទឹក, កំសៀវ, និងរបស់របសប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត ដែលមានភាពស្រស់ស្អាត ហើយថែមទាំងអាចប្រើប្រាស់បានយូរទៀតផង។

អត្ថបទដោយ៖ Nevin

Related Articles