We TV Cambodia

សាលារៀនឯកជន ជាអាជីវកម្មដែលរកប្រាក់ចំណេញផង និងជួយសង្គមផង

សាលារៀនឯកជន ជាអាជីវកម្មដែលរកប្រាក់ចំណេញផង និងជួយសង្គមផង

សព្វថ្ងៃសាលារៀនឯកជន បានរីកដុះដាលកាន់តែច្រើនឡើងៗទូទាំងប្រទេសកម្ពុជា ហើយសាលារៀនទាំងនេះ ត្រូវបានគេចាត់ទុកថា ជាអាជីវកម្មដែលរកប្រាក់ចំណេញផង និងជួយដល់សង្គមផង ដោយសារតែវាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍វិស័យអប់រំ និងកសាងធនធានមនុស្សនៅកម្ពុជា។

ថ្វីត្បិតថា សាលាឯកជនមួយចំនួននៅកម្ពុជា មានតម្លៃសិក្សាខ្ពស់កប់ពពកក្ដី ប៉ុន្តែវាក៏បានជួយកសាងសមត្ថភាពថនធានមនុស្សកម្ពុជាឲ្យខ្ពស់ទៅតាមនោះដែរ ពោលសិស្សានុសិស្សកម្ពុជាភាគច្រើនដែលរៀនសាលាឯកជនអាចនិយាយភាសាបរទេស (ពិសេសភាសាអងោះគ្លេស) បានតាំងតែពីក្មេង។

មិនតែប៉ុណ្ណោះ សិស្សនិស្សិតកម្ពុជាកាន់តែច្រើនឡើងបានបន្តការសិក្សានៅបរទេស និងអាចមានសមត្ថភាពក្នុងការដណ្ដើមយកអាហារូបករណ៍ពីសាលាល្បីៗជាច្រើនលើពិភពលោក និងត្រឡប់មកជួយកសាងប្រទេសវិញផងដែរក្រោយពេលបញ្ចប់ការសិក្សាពីបណ្ដាប្រទេសទាំងនោះ។

សូមបញ្ជាក់ថា សាលារៀនឯកជនជាស្ថាបនរកប្រាក់ចំណេញមួយ ដែលគិតគូរខ្លាំងដល់សង្គម ពោលគឺរកប្រាក់ចំណេញដោយមិនបំផ្លាញសង្គមឡើយ តែបែរជាបានជួយដល់សង្គមយ៉ាងច្រើនទៅវិញ ដែលខុសពីអាជីវកម្មមួយចំនួនបានរកប្រាក់ចំណេញពីសង្គមហើយ តែបែរជាបំផ្លាញសង្គមទៅវិញ។

អត្ថបទដោយ៖ Nevin

Related Articles