We TV Cambodia

សារះប្រយោជន៏នៃផ្លែចេក ដែលយើងមិនបានចាប់អារម្មណ៏!

សារះប្រយោជន៏នៃផ្លែចេក ដែលយើងមិនបានចាប់អារម្មណ៏!

ផ្លែ​ចេក​មាន​ច្រើន​ប្រភេទ ច្រើន​សណ្ឋាន ដូចជា​ ចេកណាំវ៉ា ពង​មាន់ អំបូង និងចេក​ស្នាប់​មុខ​ ។

ចេកពងមាន់ ប្រភព(google)

យើង​អាច​ទទួលទាន​ជា​ផ្លែ​ឈើ ជា​បង្អែម  ​បន្លែ​ ​អន្លក់ ​ ទាំង​ឆៅ ឬ​ដោយ​ការ​ចម្អិន តាម​ការ​ចូល​ចិត្ត។ ចេក​ជាផ្លែ​ឈើ​ គ្មាន​រដូវ​​របស់​ប្រទេសកម្ពុជា ​​ ដែលសម្បូរ​បែបពេក​ រហូត​ដល់​អ្នក​ខ្លះ​គិត​ថា​ជា​ផ្លែឈើ​របស់​រាស្ត្រ​សាមញ្ញ​ ហើយលែង​ចង់​ទទួល​ទាន។

ចេកស្នាប់មុខ ប្រភព(​google)

តែ​​បើ​ផ្អែក​តាម​ការសិក្សា​វេជ្ជសាស្ត្រ និង​វិទ្យាសាស្ត្របានឱ្យដឹងថា ផ្លែ​ចេក​មាន​គុណ​ប្រយោជន៍​ច្រើន​ណាស់​​ដល់​សុខភាពដូជា បញ្ចៀស​ពី​ជំងឺ ​ធ្លាក់​ទឹក​ចិត្ត​ ខ្វះឈាម ទល់​លាមក ​រលាក​ក្រពះ រលាក​ពោះវៀន ក្អួត​ចង្អោរ ជំងឺ​បេះដូង ធាត់​ ។ល។

ចេកណាំវ៉ា​ ប្រភព( google)

ផ្លែ​ចេក​ទុំ​ មាន​ផ្ទុក​សារជាតិ​ស្ក​រធម្មជាតិ បី​ប្រភេទគឺ​ ៖ Sucrose, fructose និង​ glucose រួមផ្សំ​នឹង​សារធាតុ​សរសៃ ដែលធ្វើឱ្យ​ចេក​ផ្តល់​ថាមពល​បាន​ភ្លាមៗ​ ក្រោយ​ពេល​​បរិភោគ​។
ក្នុង​ទម្លាប់ប្រពៃណី​ខ្មែរ និងបណ្តាប្រជាជនដែល​រស់​នៅតាម​តំបន់​ត្រូពិក ទាំង​ដើមចេក ទាំង​ស្លឹក ត្រយូង និង​ផ្លែ​ សុទ្ធ​តែ​ត្រូវ​បាន​យក​កែ​ច្នៃ ប្រើ​ប្រាស់​ និង​ធ្វើ​ជា​ម្ហូប ជា​បង្ហែម ឬ​ជា​ផ្លែឈើ … ជាដើម។

ចេកអំបូង ប្រភព(google)

ចំណែក​សម្បក​ចេក ដែល​អាច​ធ្វើ​មនុស្ស​រអិល​ដួល​ដោយ​ងាយ​មែន តែ​វា​ក៏អាច​ជួយ​បន្សាប​ការ​ឈឺចាប់ រោល ឬ​ហើម ពេល​មាន​សត្វ​ល្អិត​ទិច​ឬ​ខាំ ដោយ​គាន់​តែយក​​សម្បក​ចេក​មក​ញី​​ពី​លើ។ សរុប​ជារួម ចេក​​​ជា​​ផ្លែ​ឈើ​ដ៏​​មាន​អត្ថប្រយោជន៏យ៉ាងច្រើន​បណ្តា​ប្រជាជន​ខ្មែរ​​ទូទៅ ទាំង​កុមារ និង​មនុស្ស​ពេញ​វ័យ។

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles