We TV Cambodia

សារះប្រយោជន៍របស់ស្លឹកកន្រ្តូប សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម

សារះប្រយោជន៍របស់ស្លឹកកន្រ្តូប សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម

Curry Leaf ឬស្លឹកន្រ្ដូប ត្រូវបានប្រជាជនខ្មែរប្រើប្រាស់ជាគ្រឿងទេស​សម្រាប់សម្លផ្សេងៗ ហើយមនុស្សជាច្រើនមិនបានដឹងទេថា ស្លឹកកន្រ្តូបមានប្រយោជន៍យ៉ាងណាចំពោះសុខភាព ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម។

ស្លឹកកន្រ្តូបអាចដើរតួជាភ្នាក់ងារយ៉ាងល្អ នៅក្នុងការគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម សារធាតុផ្សេងៗនអាចជួយក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាម​ អោយស្ថិតនៅកម្រិតធម្មតា។ លើសពីនេះទៅទៀតវាមានផ្ទុក កាបូអ៊ីដ្រាត ដែលមានឥទ្ធិពលលើការរំលាយអាហារបានយ៉ាងល្អ។ ម្យ៉ាងវិញទៀត ស្លឹកកន្រ្តូបអាចជួយកាត់បន្ថយហានិភ័យនៃអុកស៊ីតកម្មដែលបង្កអោយមានភាពតានតឹង។​ មាន 2 វិធីដើម្បីព្យាបាលជំងឺទឹកនោមផ្អែមដោយប្រើប្រាស់វាគឺ:

យកស្លឹកកន្រ្តូប 2 – 3 ទំពាដោយពោះទទេនៅពេលព្រឹកជារៀងរាល់ថ្ងៃ។ អ្នកក៏អាចយកស្លឹកកន្រ្តូបស្ងួត ទៅប្រើជាមួយសម្ល ឬ ម្ហូបផ្សេងទៀតរបស់អ្នកបានដូចគ្នា។​ ដូច្នេះ ស្លឹកកន្រ្ដូបគឺជាផ្នែកមួយនៃឱសថធម្មជាតិ​ ដែលល្អបំផុតសម្រាប់ជំងឺទឹកនោមផ្អែមដែលខ្ញុំចង់ណែនាំនៅក្នុងអត្ថបទទាំងមូលនេះ ។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles