We TV Cambodia

សារាចរណែនាំ ស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០

សារាចរណែនាំ ស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០

ដោយ៖ ពេជ្រ

ភ្នំពេញ៖ រដ្ឋាភិបាលបានចេញសារាចរណែនាំ ស្ដីពីការរៀបចំខួបអនុស្សាវរីយ៍ លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃ ១ ឧសភា ខាងមុខនេះ ដែលទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវតិ្តសាស្រ្តនៃចលនាកម្មករអន្តរជាតិ ជារៀងរាល់ឆ្នាំំ ចាប់តំាងពីឆ្នាំ១៩៧៩ ម្ល៉េះ។

រដ្ឋាភិបាលបានចេញសារាចរណែនាំ ដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មាននិយោជក គ្រឹះស្ថាន អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត​ ព្រមទាំងកម្មករនោយោជិតទាំំងអស់ត្រូវរៀបចំរំលឹក ខួបនៃទិវានេះ តាមរូបភាព ការឈប់សម្រាកសតាមផ្ទះជាមួយគ្រួសារ ឬតាមកន្លែងស្នាក់នៅ។

ចំណែកឯ ក្រសួង និងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រូវចូលរួមការផ្សព្វផ្សាយណែនាំំប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត និងពលករកម្ពុជាដែលវិលត្រឡប់មកស្រុកកំណើត ឲ្យចូលរួមអនុវត្តឲ្យបានហ្មត់ចត់តាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងការងារ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការចម្លងវីរុសកូវីដ១៩ ទាំងអស់គ្នា៕

 

 

Related Articles