
ដោយោះស្រីពេជ្រ
សៀមរាប៖ គិតមកត្រឹមថ្ងៃទី ០២ នៃដើមឆ្នាំ២០២០ នេះមានសណ្ឋគារល្បីៗចំនួនពីរត្រូវបានប្រកាសបិទទ្វារបន្តបន្តាប់គ្នា ទីមួយគឺសណ្ឋាគារ អប្សរាអង្គរ និងទីពីរ សណ្ឋគារ The Great Duke Phnom Penh ។
ងាកមកមើលសារមន្ទីរអង្គរ ដែលស្ថិតនៅខេត្តសៀមរាបវិញ ក៏បានប្រកាសបិទទ្វារជាបណ្ដោះអាសន្នតាំងពី ថ្ងៃ ២៥ ខែវិច្ឆិការ ឆ្នាំ ២០១៩ មកម្ល៉េះ។
ក្រៅពីនេះមានភោជនីយដ្ឋាន និងហាងកាហ្វេចំនួន ៦ កន្លែងផ្សេងទៀតត្រូវបានប្រកាសបិទទ្វារព្រមគ្នា ក្រោយបានលេចរូបរាងកាលពីឆ្នាំ២០១៥។ តាមសេចក្ដីប្រកាសរបស់សារមន្ទីរខាងលើបានសង្កត់ធ្ងន់ថា ថ្នាក់គ្រប់គ្រង បានសម្រេចផ្អាកអាជីវកម្មជាបន្ទាន់ និងបណ្ដោះអាសន្ន ដោយសារពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច។
សូមបញ្ជាក់ថា សារមន្ទីរនេះវិនិយោគដោយក្រុមហ៊ុនរបស់កូរ៉េខាងជើង មានតម្លៃ ២៤លានដុល្លារអាមេរិក។ កន្លងមកសារមន្ទីរនេះ ទទួលទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាជាបន្តបន្ទាប់ ដើម្បីស្វែងយល់ពីវប្បធម៌ និងអច្ឆរិយរបស់ខ្មែរ ដែលបានសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៥ សាងសង់ឡើងដោយក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងជើង និងការចូលរួមពីអាជ្ញាធរអប្សរា គិតមកដល់ត្រឹមនេះគឺ ៤ ឆ្នាំគត់។
ការប្រកាសបិទជាបន្តបន្ទាប់ នៃសណ្ឋាគារធំៗលំដាប់ខ្ពស់ នៅខេត្តសៀមរាប និងរាជធានីភ្នំពេញនេះ ហាក់ធ្វើឡើងព្រមៗគ្នា ដោយបណ្ដាលមកពីបញ្ហាសេដ្ឋកិច្ច៕
