We TV Cambodia

សាយ បង្កើតកម្មវិធីថ្មី «២ដុល្លារដើម្បីវ៉ាក់សាំងសម្រាប់កម្ពុជា» បន្ទាប់ពីជោគជ័យក្នុង «កម្មវិធី ១ដុល្លារសម្រាប់កុមារកម្ពុជា»

សាយ បង្កើតកម្មវិធីថ្មី «២ដុល្លារដើម្បីវ៉ាក់សាំងសម្រាប់កម្ពុជា» បន្ទាប់ពីជោគជ័យក្នុង «កម្មវិធី ១ដុល្លារសម្រាប់កុមារកម្ពុជា»

បងប្អូនប្រាកដជាបានស្គាល់រួចមកហើយពីលោក «សាយ» ដែលបានបង្កើតមូលនិធិរត់ដើម្បីសប្បុរសធម៌ជាសាយ ដែលជាកម្មវិធីរត់ដើម្បីរៃអង្គាសថវិការសម្រាប់ជួយដល់មន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប សម្រាប់ជួយដល់កុមាររាប់ម៉ឺននាក់ដែលកំពុងសម្រាកព្យាបាល និងត្រូវការការជួយសង្គ្រោះពីមន្ទីរពេទ្យនេះ។

ស្របពេលជាមួយគ្នា ក្នុងកំឡុងពេលនៃការរត់រៃអង្គាសថវិការក្នុងកម្មវិធីរត់នេះ «សាយ» បានបង្កើតកម្មវិធីតូចមួយគឺ «មួយដុល្លារសម្រាប់កុមារកម្ពុជា» ដោយក្នុងរយៈពេលត្រឹមតែ ២ថ្ងៃនៃកម្មវិធីមួយដុល្លារនេះ ចំនួនទឹកប្រាក់ដែលប្រជាពលរដ្ឋកម្ពុជាបានបរិច្ចាគមានរហូតដល់ជាង ២៥ម៉ឺនដុល្លារឯណោះ ដែលធ្វើឲ្យសាយអាចសម្រេចគោលដៅរបស់លោកក្នុងការរៃអង្គាសឲ្យបាន ២៥ម៉ឺនដុល្លារក្នុងមួយកម្មវិធីរត់នេះ។

ដោយឡែក កាលពីពេលថ្មីៗនេះ សាយបានបង្កើតកម្មវិធីមួយទៀតគឺ «២ដុល្លារដើម្បីវ៉ាក់សាំងកូវីដ១៩ មួយលានដូសសម្រាប់កម្ពុជា» ដែលជាការចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ សម្រាប់ចាក់ឲ្យប្រជាពលរដ្ឋកម្ពុជា ហើយគេក៏ឃើញមានពលរដ្ឋកម្ពុជាភាគច្រើនបានចូលរួមក្នុងកម្មវិធីនេះមិនចាញ់កម្មវិធីមួយដុល្លារប៉ុន្មាននោះដែរ។

សូមជម្រាបថា សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាជាមួយរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមបណ្តាញទាក់ទង និងធនាគាររួមមាន៖

ទី១៖ តាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្វ 012 961971
ទី២៖ ធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy
ទី៣៖ ធនាគារឯកទេសវីង ប្រាក់រៀលគណនីលេខ 9992, ប្រាក់ដុល្លារគណនីលេខ 9991
ទី៤៖ ធនាគារអេស៉ីលីដា ប្រាក់រៀលគណនី 00010556999989, ប្រាក់ដុល្លារគណនីលេខ 00010556999999
ទី៥៖ ធនាគារវឌ្ឍន : គណនីប្រាក់រៀលគឺ 050.01.66.099999.7, ប្រាក់ដុល្លារគឺ 050.02.66.009999.7
ទី៦៖ ធនាគារកាណាឌីយ៉ា គណនីប្រាក់រៀលគឺ 0010005261568, ប្រាក់ដុល្លារគឺ 0010005261557៕

អត្ថបតដោយ៖ Nevin

Related Articles