We TV Cambodia

សាយ ទទួលបានការស្វាគមន៏យ៉ាងកក់ក្ដៅពីមហាជន ពេលរត់ទៅដល់ខេត្តសៀមរាបភ្លាម

សាយ ទទួលបានការស្វាគមន៏យ៉ាងកក់ក្ដៅពីមហាជន ពេលរត់ទៅដល់ខេត្តសៀមរាបភ្លាម

សាយ គឺជាតារាចម្រៀង Original songដែលគ្រប់គ្នាស្គាល់រូបលោកតាមរយះការលេងកម្មវិធី បរិច្ចាគថវិការ១ដុល្លារ សម្រាប់ជួយដល់មន្ទីពេទ្យកុមារអង្គខេត្តសៀមរាប។ យ៉ោងតាមការបង្ហោះក្នុងគណនីរបស់តារាររូបនេះ បានរៀបរាប់ថា រូបគាត់ពិតជាសប្បាយចិត្ត រំភើប និងមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ពីសំណាក់អភិបាលរង និងប្រជាជនជាច្រើននៅក្នុងខេត្តសៀមរាប ក្នុងការទទួលស្វាគមន៏យ៉ាងកក់ក្ដៅ ហើយរូបលោកផ្ទាល់ពិតជារីករាយនឹងការងារសង្គមមួយនេះផងដែរ។ យ៉ាងណាមិញក្រោយពីបានឃើញដូច្នេះរួចមក ប្រិយមិត្តជាច្រើនក៏បាននាំគ្នាសម្តែងអារម្មណ៍រីករាយដែល តារាចម្រៀងម្នាក់នេះបានចំណាយពេលវេលានិង លះបង់ទាំងកម្លាំងកាយនិង កម្លាំងចិត្តទៅលើការងារសប្បុរសធម៍ ដើម្បីរៃអង្គាសប្រាក់ជួយលើកុមារនៅមន្ទីរពេទ្យកុមារអង្គរផងដែរ។

គួររំលឹកផងដែរថា កាលពីម្សិលមិញនេះចំណូលដែល សាយ ទទួលបានថវិការដើម្បីជួយទៅកាន់មន្ទីរពេទ្យកុមារអង្គរ មានចំនួន៤២ម៉ឹនដុល្លារសហរដ្ឋអារមេរិកផងដែរ(42,0000$)។

សូមចូលទស្សនារូបភាពខាងក្រោម៖

អត្ថបទដោយ៖​ ពិសី

Related Articles