We TV Cambodia

សាងប្រវត្តិសាស្រ្ដ ស្រីអូន ចាយលុយ១០ម៉ឹនដុល្លារ ចូលរួមវគ្គបណ្ដុះបណ្ដាលនៅ CEO Master Club

សាងប្រវត្តិសាស្រ្ដ ស្រីអូន ចាយលុយ១០ម៉ឹនដុល្លារ ចូលរួមវគ្គបណ្ដុះបណ្ដាលនៅ CEO Master  Club

កាលពីពេលថ្មីៗកន្លងទៅនេះ លោកស្រី នួន ស៊ុន្ទរី​ ដែលគ្រប់គ្នាស្គាល់ និងហៅកាត់ថា​ ស្រីអូន​ បានចំណាយថវិកាផ្ទាល់ខ្លួនរហូតទៅដល់១០ម៉ឹនដុល្លារ ដោយសារតែលោកស្រីមើលឃើញ ពីភាពចាំបាច់ និងតម្រូវការ នៃការពង្រឹងសមត្ថភាពចំណេះដឹងជំនាញ ដោយក្នុងនោះមានសមាជិកគ្រួសារសម្រស់ធម្មជាតិរហូតទៅដល់ ៣៥០នាក់ បានចូលរួមរៀនវគ្គ​ពង្រឹងសមត្ថភាពដែលមានឈ្មោះថា« ភាពជាអ្នកដឹកនាំឆ្ពោះទោរកភាពជោគជ័យកម្រិតកំពូល»។ កម្មវិធីបង្វឹកភាពជាអ្នកដឹកនាំកំពូលជាប្រវត្តិសាស្រ្តនេះ បានធ្វើឡើងរយៈ ២ ថ្ងៃ កាលពីថ្ងៃទី២០ និង២១ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ ដែលរៀបចំដោយក្រុមហ៊ុនសម្រស់ធម្មជាតិ សហការជាមួយ CEO Master Club ដោយមានការបង្វឹកផ្ទាល់ពីលោកគ្រូ អោម សេងបូរ៉ា ដែលជាអ្នកបណ្ដុះបណ្ដាល និង គ្រូបង្វឹកធុរកិច្ចដ៏ល្បីឈ្មោះមួយរូបនៅព្រះរាជណាចក្រកម្ពុជា។ ក្នុងឱកាសនៃការបើកកម្មវិធីបង្វឹកនោះ លោកស្រី នួន ស៊ុន្ទរី ហៅ ស្រីអូន អគ្គនាយិកា ក្រុមហ៊ុនសម្រស់ធម្មជាតិ បានលើកឡើងថា៖

« ក្នុងនាមនាងខ្ញុំជាបុគ្គលម្នាក់ ដែលធ្លាប់ទទួលបានភាពអស្ចារ្យពីវគ្គនេះ ដែលធ្វើឱ្យនាងខ្ញុំបានរីកចម្រើន ទាំងការដឹកនាំខ្លួនឯង ការដឹកនាំគ្រួសារ និងការដឹកនាំមហាគ្រួសារសម្រស់ធម្មជាតិទាំងមូល ឲ្យទទួលបានភាពជោគជ័យលើសពីការំពឹងទុក ។ នាងខ្ញុំជឿជាក់ថា នៅពេលដែលសមាជិកមហាគ្រួសារសម្រស់ធម្មជាតិទាំងអស់ បានចូលរួមវគ្គនេះហើយ ពួកគាត់នឹងមានផ្នត់គំនិតខ្ពស់ ក្នុងការផ្លាស់ប្តូរជីវិតខ្លួនឯងឲ្យកាន់តែមានសេចក្តីសុខ និង សេចក្តីចម្រើនតទៅថ្ងៃមុខបន្តបន្ទាប់ទៀត»។

អគ្គនាយិការូបនេះបន្ថែមថា ក្នុងនាមជាមេដឹកនាំក្រុមហ៊ុន និង មហាគ្រួសារសម្រស់ធម្មជាតិ មានការទទួលខុសត្រូវដ៏ធំ ក្នុងការធ្វើឱ្យក្រុមហ៊ុនរីកចម្រើន រឹងមាំ ហើយក៏រឹតតែចាំបាច់នោះ គឺធ្វើឱ្យសមាជិកមហាគ្រួសារសម្រស់ធម្មជាតិ មានចំណេះដឹង ជំនាញកាន់តែខ្លាំងពូកែ និងហិរញ្ញវត្ថុរីកចម្រើន សេចក្តីសុខផ្ទាល់ខ្លួន និង ក្រុមគ្រួសារផងដែរ ។ ចំពោះអ្នកគ្រូ សូ សេរីវឌ្ឍនា អគ្គនាយិកា CEO Master Club នៃ វិទ្យាស្ថានស៊ីអ៊ីអូ បានបញ្ជាក់ដែរថា អ្នកគ្រូសូមសម្តែងនូវកោតសរសើរយ៉ាងខ្លាំង ចំពោះលោក ឈាង រ័ត្ន អគ្គនាយក និង លោកស្រី នួន ស៊ុន្ទរី ហៅ ស្រីអូន អគ្គនាយិកា ក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលមានទឹកចិត្តទូលំទូលាយក្រៃលែង ក្នុងការកសាងសមត្ថភាពដល់ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិកមហាគ្រួសារសម្រស់ធម្មជាតិ ឱ្យកាន់តែខ្លាំងពូកែ «ទឹកចិត្តនេះពិតជាល្អអស្ចារ្យ ដែលមិនអាចកាត់ថ្លៃបាន ហើយកម្រនឹងរកបាន ។ នេះគឺជាអំពើដ៏ល្អ ជាគំរូមួយដែលក្នុងនាមជាមេដឹកនាំឆ្នើម តែងចង់ឱ្យអ្នកដែលដើរតាមរីកចម្រើន ទាំងខ្លួនឯងផ្ទាល់ ទាំងគ្រួសារ និង ទាំងអាជីវកម្ម ។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា ពួកគាត់ទាំងពីជាមេដឹកនាំដែលគិតប្រយោជន៍រួម ប្រយោជន៍អ្នកដើរតាមជាធំ។

អត្ថបទដោយ៖ ​ពីសិ

 

Related Articles