We TV Cambodia

សាកល្បងរូបមនុ្តបែបធម្មជាតិ អាចបំបាត់អាការៈឈឺសន្លាក់ដៃជើងបានយ៉ាងងាយ

សាកល្បងរូបមនុ្តបែបធម្មជាតិ អាចបំបាត់អាការៈឈឺសន្លាក់ដៃជើងបានយ៉ាងងាយ

ជាទូទៅ​ មិនថាមនុស្សក្មេងចាស់ ប្រុសឬស្រីទេ​ តែងតែធ្លាប់ជួបនូវការឈឺសន្លាក់ដៃជើងដោយ មូលហេតុផ្សេងៗគ្នា។ អាការៈស្ពឹក ឬឈឺឆៀបៗក្នុងដៃ និងជើង គឺអាចបណ្ដាលមកពីការស្ថិតនៅក្នុងទីតាំងមួយដែលដាក់សម្ពាធលើសសៃប្រសាទយូរពេក។ ជាធម្មតាអាការៈនេះនឹងបាត់ទៅវិញដោយឯកឯងនៅពេលបន្តិចក្រោយមក ប៉ុន្តែប្រសិនបើការស្ពឹកនៅតែបន្តរយៈពេលយូរនោះអ្នកអាចសាកល្បងរូបមន្តបែបធម្មជាតិមួយចំនួនងាយៗ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៖

១. ស្អំកម្ដៅ

អ្វីអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់កូនកន្សែងស្អាតមួយក្នុងទឹកក្ដៅឧណ្ហៗ រួចពូតទឹកចេញ ហើយបត់ដាក់ស្អំលើដៃ ឬជើងជាការស្រេច។ ត្រូវប្រាកដថា កន្សែងស្អំមិនក្ដៅពេក ឬស្អំផ្ទាល់លើដៃជើងយូរពេក ដើម្បីជៀសវាងការរលាក។

២. ងូតទឹកអំបិល Epsom 

អំបិល Epsom (អាចរកទិញបាននៅតាមផ្សារទំនើប) មានផ្ទុកសម្បូរទៅដោយជាតិម៉ាញ៉េស្យូមដែលជួយកម្ចាត់ជាតិពុល និងបង្កើនលំហូរឈាមបំបាត់អាការៈស្ពឹកបានយ៉ាងឆាប់រហ័ស។

៣. កាត់បន្ថយការទទួលទានគ្រឿងស្រវឹង

ដើម្បីជៀសផុតពីអាការៈស្ពឹកដៃជើង អ្នកគួរជៀសវាង ឬយ៉ាងហោចណាស់កាត់បន្ថយការទទួលទានគ្រឿងស្រវឹង។

៤. គេងអោយបានគ្រប់គ្រាន់

ការគេងគ្រប់គ្រាន់អាចជួយអោយរាងកាយ រួមទាំងសសៃប្រសាទបានសម្រាកសមស្របតាមតម្រូវការដើម្បីដំណើរការមុខងារប្រកបដោយប្រសិទ្ធិភាពជៀសផុតពីការរលាក និងស្ពឹក។

ប្រែសម្រួលដោយ៖​ ពិសី

 

Related Articles