We TV Cambodia

សាកល្បងជាមួយវិធីធម្មជាតិទាំងនេះដើម្បីជួយដោះស្រាយបញ្ហាសក់ជ្រុះបានយ៉ាងងាយ

សាកល្បងជាមួយវិធីធម្មជាតិទាំងនេះដើម្បីជួយដោះស្រាយបញ្ហាសក់ជ្រុះបានយ៉ាងងាយ

បញ្ហា​ជ្រុះ​សក់​នេះ​អាច​បណ្ដាល​មកពី​បញ្ហា​ ហ្សែន​តំណ​ពូជ បញ្ហា​ស្រ្តេស បញ្ហា​អ័រម៉ូន​ប្រែ​ប្រួល ការ​ប្រើ​ប្រាស់​ថ្នាំ និង​ការ​ធ្វើ​សក់​របស់​យើង​ផង​ដែរ។ មោះមកដឹងពីពិធីព្យាបាលតាមបែបធម្មជាតិ៖

. ប្រេងដូង

ប្រេង​​ដូងមាន​ផ្ទុក​អាស៊ីដ​ខ្លាញ់ ដែល​អាច​ជ្រាប​ចូល​ក្នុង​សរសៃ​សក់ និង​ជួយ​កាត់​បន្ថយ​ការ​បាត់​បង់​ប្រូតេអ៊ីន​ពី​សក់។ បើ​សក់​យើង​ជា​ប្រភេទ​សក់​មាន​ខ្លាញ់​ យើង​អាច​ប្រើ​ប្រេង​​​ដូង​​​​ពីរបី​ម៉ោង​មុន​ពេល​កក់​សក់​ ដោយ​ម៉ាស្សា​ប្រេង​ដូង​ឲ្យ​សព្វ​ស្បែក​ក្បាល​ និង​សក់​របស់​យើង​ ។ បើ​យើង​មាន​សក់​ប្រ​ភេទ​សក់​ស្ងួត​វិញ យើង​អាច​ប្រើ​ប្រេង​ដូង​មុន ឬ​ក្រោយ​ពេល​កក់​សក់​ប៉ុន្មាន​ម៉ោង​ក្រោយ​។

. ទឹក​​ខ្ទឹម​បារាំង

​បើ​គ្នា​យើង​អាច​ទ្រាំ​នឹង​ក្លិន​របស់​ខ្ទឹម​បារាំង​បាន យើង​នឹង​អាច​រក​ឃើញ​ពី​ប្រយោជន៍​របស់​វា​មិន​ខាន។ ទឹក​ខ្ទឹម​បារាំង មាន​ប្រសិទ្ធ​ភាព​ព្យាបាល​បញ្ហា​ជ្រុះ​សក់ដុំៗ ឬ​ដោយ​កន្លែង​បាន ដោយ​ជួយ​ឲ្យ​កន្លែង​ជ្រុះ​នោះ​ដុះសក់​ឡើង​វិញ។ ទឹក​ខ្ទឹម​បារាំង​ក៏​ជួយ​បង្កើន​ចរន្ត​ឈាម​ផង​ដែរ​។ យើង​អាច​កិន ឬគាប​ដើម្បី​យក​ទឹក​ខ្ទឹម​បារាំង រួច​យក​ទឹក​ខ្ទឹម​បារាំង​មក​លាប​លើ​ស្បែក​ក្បាល និង​សក់​ ទុក​ចោល​ចំនួន​១៥​នាទី ចាំ​កក់​សាប៊ូ​សម្អាត​ចេញ​វិញ។​​​​​​

. ក្រូ​ចឆ្មារ

ប្រេង ឬ​ទឹក​ក្រូច​ឆ្មារ​ស្រស់ គឺ​មាន​ប្រ​យោជន៍​ច្រើន​ជួយ​ពង្រឹង​គុណភាព​ និង​ការ​លូត​លាស់​នៃ​សក់ ដែល​ជួយ​រក្សា​សក់ និង​ជួយ​ឲ្យ​សក់​ដុះ​បាន​ល្អ​។ យើង​អាច​យក​ទឹក​ក្រូច​ឆ្មារ​ស្រស់​លាប​លើ​ស្បែក​ក្បាល និង​សក់​ទុក​១៥​នាទី​ មុន​ពេល​កក់​សក់​​សម្អាត​​ចេញ​វិញ។

ប្រែសម្រួល៖ គឹមសួ

Related Articles