We TV Cambodia

សាកល្បងគន្លឹះងាយៗអ្នកដែលកំពុងសិក្សានៅសាកលវិទ្យាល័យ

សាកល្បងគន្លឹះងាយៗអ្នកដែលកំពុងសិក្សានៅសាកលវិទ្យាល័យ
រូបភាពតំណាង

គន្លឹះងាយៗ ដែលអ្នកសិក្សាទាំងឡាយ អាចយកទៅអនុវត្តបាន ដើម្បីការអភិវឌ្ឍន៌ ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត ៖

– សម្រាក ៖ សម្រាក៥នាទី បន្ទាប់ពីរៀនបាន២៥នាទី ចាំបន្តទៅ២៥នាទីបន្ទាប់។

– អាន និងរំលឹក៖ អានឲ្យចង់ចាំហើយធ្វើតេស្តការចងចាំដោយបង្កើតសំនួរ និងឆ្លើយដោយមិនមើលសៀវភៅ មើលមេរៀនចាស់ៗមុនចាប់ផ្តើមមេរៀនថ្មី។

– ទម្លាប់កត់ចំនាំ៖ ចង់រៀនពូកែទម្លាប់កត់ព្រោះខួរក្បាលរបស់អ្នកមិនអាចចាំបានគ្រប់យ៉ាងនោះទេ​​ ហើយទម្លាប់រៀបចំគម្រោងដែលអ្នកត្រូវធ្វើ ឬចង់ធ្វើ។

– បង្រៀនបន្ត ៖ កាំបិត កាន់តែសំលៀង កាន់តែមុត កុំខ្លាចនឹងបង្រៀនគេ កុំខ្លាចគេលួចចំណេះរបស់អ្នក អ្នកកាន់តែចែករំលែក អ្នកកាន់តែពូកែ

– បង្កើតបរិយាកាសរៀន ៖ ទីណាក៏បាន ធ្វើអ្វីក៏បាន អោយតែអ្នកមានអារម្មណ៌ថាចង់រៀន និងមិនធុញ។

– គេង ៖ ពេលវេលា ដែលគេងល្អបំផុត គឺម៉ោង11:00 pm – 7:30 amនាទី។

 

អត្ថបទៈ គឹមសួ

Related Articles