We TV Cambodia

រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាផ្លូវក្រោមដីដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) ឆាប់ៗនេះ

រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាផ្លូវក្រោមដីដល់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) ឆាប់ៗនេះ
​ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

ដោយ៖ស្រីពេជ្រ

រាជធានីភ្នំពេញ៖ ដើម្បីសម្រួល និងបញ្ចៀសបញ្ហាកកស្ទះចរាចរ ថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីគម្រោងនៃការស្ថាបនាផ្លូវក្រោមដី ត្រង់ចំនុចសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានបរទេស(IFL)។

បើតាម លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំដែលបានធ្ចើឡើងនៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២០ កន្លងទៅនេះថា៖«នាពេលឆាប់ៗខាងមុខនេះ នឹងមានផ្លូវក្រោមដីត្រង់ចំនុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ»។

ការស្ថាបនាផ្លូវក្រោមដីនេះ ក្នុងគោលបំណងដើម្បីជួយសម្រួលការធ្វើដំណើររបស់សិស្សនិស្សិតដែលមកសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស(IFL) និងបញ្ចៀសការកកស្ទះចរាចរណ៍នៅត្រង់ទីតាំងនោះ៕

 

Related Articles