We TV Cambodia

សាកលវិទ្យាល័យបាងកក សម្រេចផ្អាកការសិក្សារយៈពេល ២សប្តាហ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19

សាកលវិទ្យាល័យបាងកក សម្រេចផ្អាកការសិក្សារយៈពេល ២សប្តាហ៍ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19
សាកលវិទ្យាល័យបាងកក (ប្រភព៖ Google)

សាកលវិទ្យាល័យបាងកកបានសម្រេចផ្អាកការសិក្សារយៈពេល ២សប្ដាហ៍ក្រោយសង្ស័យនិស្សិតម្នាក់មានផ្ទុកមេរោគ COVID-19 ដែលការផ្អាកនេះនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍នេះតែម្ដង។

បើយោងតាមលោក Petch Osathanugrah សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាងកកបាននិយាយថា ការសិក្សានឹងបន្តតាមរយៈអនឡាញក្នុងកំឡុងពេលនៃការផ្អាកនេះ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ការបិទនេះមានគោលបំណងដើម្បីការពារការរីករាលដាលនៃមេរោគនេះ ព្រោះវានឹងជួយសាកលវិទ្យាល័យសម្អាត និងសម្លាប់មេរោគនៅក្នុងបរិវេណសាលា។

លោក Petch Osathanugrah សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាងកក (ប្រភព៖ Google)

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថានិស្សិតម្នាក់អាចឆ្លងវីរុស COVID-19 ហើយស្ថិតក្រោមការឃ្លាំមើលយ៉ាងជិតស្និទ្ធពីនាយកដ្ឋានត្រួតពិនិត្យជំងឺ។ និស្សិត និងបុគ្គលិកទាំងអស់ដែលមានទំនាក់ទំនងជាមួយនិស្សិតត្រូវបានបញ្ជាឱ្យធ្វើការឃាត់រយៈពេល ១៤ ថ្ងៃ។

គូសបញ្ជាក់បន្ថែមថា គិតមកដល់ថ្ងៃសៅរ៍នេះថៃមានអ្នកឆ្លងមេរោគ COVID-19 នេះចំនួន ៧៥នាក់ និងមានម្នាក់បានស្លាប់ដោយសារមេរោគនេះផងដែរ។

ប្រែសម្រួលដោយ៖ Nevin

ប្រភព៖ ក្រៅស្រុក

Related Articles