គ្រប់គ្នាប្រាកដជាធ្លាប់ញុំាំប្រភេទអាហារ fast food ដើម្បីកម្សាន្តអារម្មណ៌មែនទេ?។ Mozzarella cheese hot dog អាហារមួយមុខនេះមានរសជាតិឆ្ងាញ់ និងពេញនិយមសម្រាប់យើងគ្រប់គ្នា ជាពិសេសស្រទាប់ក្មេងៗនិងយុវវ័យ វាក៏ជាអាហារដែលងាយស្រួលចម្អិនផងដែរ ។ ចង់ដឹងថាស្នាដៃធ្វើអាហាររបស់យើង អាចធ្វើឲ្យវាឆ្ងាញ់កម្រិតណា តោះមករៀនពីរបៀបធ្វើ Mozzarella cheese hot dog ទាំងអស់គ្នា៖
គ្រឿងផ្សំ៖
- ម្សៅធ្វើនំឬ all purpose flour ចំនួន ១០០ក្រាម
- ស្ករស ចំនួន ១០ក្រាម
- ទឹកដោះគោស្រស់ ចំនួន១១០ មីលីលីត
- ពងមាន់ ១គ្រាប់
- Mozzarella cheese ចំនួន ២០០ក្រាម
- កម្ទេចនំប៉័ង ចំនួន ១០០ក្រាម
- ប្រេងឆា
- Hot Dog (តាមចំនួនដែលអ្នកចង់ពិសារ)
(បញ្ជាក់) គ្រឿងផ្សំទាំងនេះ អ្នកអាចរកទិញបាននៅតាមផ្សារទំនើប ឬហាងនានាដែលនៅជិតលោកអ្នក។
វិធីធ្វើ៖
១. យកម្សៅចាក់ចូលក្នុងចាន ហើយចាក់ស្ករនិង ទឹកដោះគោចូល បន្ទាប់មកគោះពងមាន់ដាក់ចូលក្នុងចានជាមួយគ្នាហើយវាយវាឲ្យសព្វចូលគ្នាក្លាយជាល្បាយម្សៅ រួចទុកមូយឡែក។ យក Mozzarella cheese និងhot dog មកកាត់ជាដុំល្មមដាក់ក្នុងចាន។ រួចហើយចាក់កម្ទេចនំប៉័ង ចូលក្នុងថាសមួយ។
២. យក Mozzarella cheese ដែលកាត់រួច មកជ្រលក់ក្នុងល្បាយម្សៅ បន្ទាប់មកជ្រលក់ជាមួយកម្ទេចនំប៉័ង បានទៅជា Mozzarella cheese stick ហើយដាក់ក្នុងចានមួយដើម្បីត្រៀមនឹងបំពងវា។
៣. ចាក់ប្រេងចូលក្នុងខ្ទះឲ្យច្រើនបន្តិច រួចបើកភ្លើងឲ្យក្ដៅហើយ យក Mozzarella cheese stick ទៅបំពងក្នុងខ្ទះឲ្យឆ្អិតល្មមជាការស្រេច៕
អត្ថបទដោយ៖ ពិសី
