យោងតាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ម្សិលមិញ បានឲ្យដឹងថា រដ្ឋាភិបាលអាមេរិកនឹងផ្ដល់ហរញ្ញប្បទានឥតសំណងចំនួន ៧,៥លានដុល្លារដល់កម្ពុជា ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញក្រោយរងផលប៉ះពាល់ដោយសារ COVID-19 ។
ក្នុងសេចក្ដីប្រកាសនោះដែរ បានបង្ហាញថា ក្នុងចំណោមថវិការចំនួន ៧,៥លានដុល្លារនោះ ត្រូវបានបែងចែកជា២ ដោយ ៥លានដុល្លារសម្រាប់ស្ដារសេដ្ឋកិច្ចឡើងវិញក្រោយរងផលប៉ះពាល់ដោយសារ COVID-19 និង ២,៥លានដុល្លារទៀត ជាហិរញ្ញប្បទានបន្ថែមសម្រាប់ការឆ្លើយតបនឹងការការពារសុខមាលភាពប្រឆាំងនឹង COVID-19 នៅកម្ពុជា។
ជាមួយគ្នានេះដែរ ភាគីកម្ពុជា និងសហរដ្ឋអាមេរិកបានសន្យាបន្តរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឲ្យកាន់តែរឹងមាំ និងជ្រាលជ្រៅថែមទៀតផងដែរ។
អត្ថបទដោយ៖ Nevin