We TV Cambodia

សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយបច្ចេកទេសដល់រដ្ឋាភិបាលកម្ពុជា សម្រាប់សិក្សាលើគម្រោងហេដ្ឋារចនាសម្ព័នធំៗ ដែលត្រូវការជំនាញបច្ចេកទេសខ្ពស់

សហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយបច្ចេកទេសដល់រដ្ឋាភិបាលកម្ពុជា សម្រាប់សិក្សាលើគម្រោងហេដ្ឋារចនាសម្ព័នធំៗ ដែលត្រូវការជំនាញបច្ចេកទេសខ្ពស់
សហរដ្ឋអាមេរិកគ្រោងនឹងផ្ដល់ជំនួយបច្ចេកទេសដល់រដ្ឋាភិបាលកម្ពុជា (ប្រភព៖ Google)

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីជំនួបពិភាក្សារវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងលោក Patrick Murphy បានឲ្យដឹងថា សហរដ្ឋអាមេរិកគ្រោងនឹងផ្ដល់ជំនួយបច្ចេកទេសដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់សិក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលត្រូវការជំនាញបច្ចេកទេសខ្ពស់។

ជំនួបពិភាក្សារវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងលោក Patrick Murphy (ប្រភព៖ ហ្វេសប៊ុក)

លោក Patrick Murphy ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ក្នុងស្ថានការណ៍នៃ COVID-19 នេះ ក៏ដូចជាបានចាតើវិធានការបានយ៉ាងល្អប្រសើរចំពោះការរីគរាលដាលនៃជំងឺ COVID-19 ហើយរដ្ឋាភិបាលអាមរិកនឹងបន្តជួយគាំទ្រ និងផ្ដល់ហិរញ្ញប្បទានបន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ COVID-19 នេះ។

ជំនួបពិភាក្សារវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងលោក Patrick Murphy (ប្រភព៖ ហ្វេសប៊ុក)

មិនតែប៉ុណ្ណោះ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ក៏បានសម្ដែងនូវអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបន្តជួយដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងករប្រយុទ្ធនឹងជំងឺ COVID-19 ពិសេសសម្រាប់វិស័យសុខាភិបាល ក៏ដូចជាវិស័យសេដ្ឋកិច្ច និងក្នុងនាមជាដៃគូអភិវឌ្ឍន៍នានាផងដែរ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ប្រភព៖ ហ្វេសប៊ុក)
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ប្រភព៖ ហ្វេសប៊ុក)
ជំនួបពិភាក្សារវាងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងលោក Patrick Murphy (ប្រភព៖ ហ្វេសប៊ុក)

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *