We TV Cambodia

សហរដ្ឋអាមេរិកចាត់ទុកថា សន្តិភាពជាមូដ្ឋានគ្រឹះនៃការីកចំរើនសេដ្ឋកិច្ចជាតិនៅកម្ពុជា

រូបថតៈ សហការី

ដោយៈ ទិន សុខាវុធ

នៅ​ក្នុង​លិខិត​ផ្លូវ​រដ្ឋ​មួយ​ ផ្ញើរ​ជូនលោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាល​ពី​សប្តាហ៍​មុន លោក​ប្រធានាធិបតី​នៃ​សហរដ្ឋ​អាមេរិក Donald Trump បានលើកឡើង​ថា កត្តា​ដ៏​សំខាន់​​សំរាប់​ការរីក​ចំរើន​សេដ្ឋកិច្ច​នៅ​កម្ពុជា គឺ​ «សន្តិភាព» ។

«សហរដ្ឋ​អាមេរិក​ជឿជាក់​ថា កម្ពុជា​ដែលប្រកបដោយ​សន្តិភាព និង វិបុលភាពគឺ​ជា​កម្លាំង​ដ៏​ប្រសើរមួយ។» នេះ​ជា​សំណេរ​របស់​លោក​ប្រធានាធិប​តី Donald Trump នៅ​ក្នុង​សារ​លិខិត​របស់​លោក​។

លោក​ប្រធានាធិបតី​ក៏​បាន​លើក​ឡើងផង​ដែរ​ថា៖ «សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​រក្សា​​​​ការប្តេជ្ញា​ចិត្ត ចំពោះ​អនាគតសន្តិភាព ស្ថេរភាព និង​​ វិបុលភាព សំរាប់​ប្រជាជន​កម្ពុជា។​»

សារលិខិត​បានបន្ត​ទៀង​ថា ដោយសារ​មូលហេតុ​ សន្តិភាព ស្ថេរភាព និង​វិបុលភាព នេះ​ហើយ ​បាន​ជា​កន្លងមក ​សហរដ្ឋ​អាមេរិក​បាន​គាំទ្រ​នូវ​រាល់​ការវិនិយោគ​ទាំងឡាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​ពេល​ដែលសង្គ្រាមស៊ីវិលនៅ​កម្ពុជា​ត្រូវ​បានបញ្ចប់​មកម្លេះ។

មួយវិញទៀត គឺ​ចាប់តាំង​ពី​ពេលនោះ​ហើយ ដែល​សហរដ្ឋ​អាមេរិក​បាន​រួម​សហការ​ជាមួយ​រាជ​រដ្ឋាភិបាល​​កម្ពុជា នៅ​ក្នុងកិច្ច​សហប្រតិបត្តិការ​ យោធា សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ហើយ​ដែល​កិច្ច​រួម​សហការ​ទាំងនោះ បានចូល​រួម​ចំណែក​យ៉ាង​សកម្ម​​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការកសាង​សមត្ថភាព​សំរាប់​សង្គម​ស៊ីវិល និង​វិស័យ​អភិបាលកិច្ច​នៅ​កម្ពុជា​។

ទាក់ទង​នឹង​ទំនាក់​ទំនងការទូត​រវាង​កម្ពុជា​ លោក​ប្រធានាធិបតី Donald Trump បាន​លើកឡើង​ថា៖ «សហរដ្ឋ​អាមេរិក​គោរព​ឆន្ទៈ​អធិតេយ្យ​របស់​ប្រជាជន​កម្ពុជា​ ហើយ​សហរដ្ឋ​អាមេរិក​មិន​ស្វែង​រក​​អោយ​មាន​ការផ្លាស់ប្តូរ​​នោះ​ទេ។»

ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​លោក​ប្រធានាធិបតី​​អាមេរិក
មាន​បំណង​​ចង់ឃើញ​ផង​ដែរ នូវ​លិទ្ធិ​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ដ៏​ពេញ​លេញ​មួយ​​នៅ​កម្ពុជា
ដែល​សហរដ្ឋ​អាមេរិក​យល់​ថា​ ជាមូលដ្ឋាន​គ្រឹះ​ដ៏​ត្រឹមត្រូវ ក្នុង​ការធានាអោយ​មាន សុខ​សន្តិភាព
ស្ថេរភាព​នយោបាយ និង​ ការអភិវឌ្ឍ​សង្គម​ ដ៏​​ពិតប្រាកដ​។

ទន្ទឹមនឹង​នេះ លោក​ប្រធានាធិបតី​ក៏​​​មាន​សង្ឃឹម​ផងដែរ​ថា
លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នឹងពិនិត្យ​ឡើងវិញ​នូវ​ការ​សំរេច​​ចិត្ត​មួយ​ចំនួន ដែលអាច​បណ្តាលអោយ​កម្ពុជា​​បាត់​បង់​នូវ​​អធិបតេយ្យភាព​ដ៏​យូរ​អង្វែង
ស្ថេរភាពនយោបាយ និង​ការអភិវឌ្ឍ​សង្គម​៕

Related Articles