We TV Cambodia

សហព័ន្ធស្រូវអង្ករ​កម្ពុជា ស្នើររដ្ឋាភិបាល ដកចេញនូវបំរាមនាំចេញអង្ករ​

សហព័ន្ធស្រូវអង្ករ​កម្ពុជា ស្នើររដ្ឋាភិបាល ដកចេញនូវបំរាមនាំចេញអង្ករ​

សហព័ន្ធស្រូវអង្ករកម្ពុជា បានស្នើរដល់រដ្ឋាភិបាល ដកចេញនូវបំរាម នៃការហាមឃាត់ ការនាំចេញអង្ករសកម្ពុជា​ តាមលទ្ធភាពដែលអាចធ្វើបានទៅបាន ដើម្បីឲ្យបណ្ដារោងម៉ាស៊ីនស្រូវធំៗជាច្រើន បាននាំចេញ អង្ករចាស់ចេញឲ្យអស់ និងអាចសងថ្លៃបំណុលជាបន្ដ​បន្ទាប់។

ប្រសិនជាសេចក្ដីសំណើរនេះមានប្រសិទ្ធភាពអាចធ្វើឲ្យបណ្ដារោងម៉ាស៊ីន កិនស្រូវមានភាពងាយស្រួលក្នុងការ​ត្រៀមខ្លួន ទិញស្រូវចូលបន្ថែមទៀត នាដើមខែមិថុនាខាងមុខនេះ ហើយសេចក្ដីសំណើរនេះ ត្រូវបានធ្វើឡើង ក្នុងកំឡុងពេលជួបប្រជុំ រវាងស្ថាប័ន រដ្ឋនឹងឯកជន។

សហព័ន្ធស្រូវអង្ករកម្ពុជាក៏បានស្នើរទៅដល់រាជរដ្ឋាភិបាលផងដែរ អាចបន្ថែមនូវទំហំទឹកប្រាក់ពី៣០លានដុល្លារ ទៅ៥០លានដុល្លារទៀត ដើម្បីជួយដល់ក្រុមហ៊ុន រោងម៉ាស៊ីនស្រូវអាចទិញបន្ថែមនូវស្រូវប្រមាណចជា ៨០ម៉ឺនតោន។ សមត្ថភាពឃ្លាំងស្ដុកអង្ករកម្ពុជាបច្ចុប្បន្ន អាចស្ដុកបានរហូតដល់១.៩លានតោន ក្នុងមួយរដូវកាល។

គូសបញ្ជាក់ផងដែរថា កាលពីពាក់កណ្ដាលខែមីនា រដ្ឋាភិបាល បានចេញសេចក្ដីប្រកាស បិទការនាំចេញ អង្ករស ទៅកាន់ទីផ្សារអន្ដរជាតិ ដើម្បីធានាបាននូវសន្ដិសុខស្បៀងក្នុងប្រទេស ក្នុងកំឡុងមេរោគកូវីដ១៩ ប៉ុន្ដែប្រភេទអង្ករផ្សេងទៀត គឺមិនបានបិទនោះ។

ដោយ៖ Stince

Related Articles